រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩ បានទៅ នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed
(VOVWORLD) - នៅវេលាម៉ោង ១៦ ថ្ងៃទី ១១ ខែតុលា (តាមម៉ោងវៀតណាម) គណៈកម្មាធិការណូបែលណ័រវេសបានប្រកាសរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩ ដោយជ័យជំនះបានទៅលើនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed ដែលជាអ្នកបានចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមអំពីសន្តិភាពនិងមិត្តភាព” ជាមួយប្រទេស Eritrea ដោយបើកទំព័រថ្មីមួយនៃការប្រក្រតីទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរអោយមានសភាពធម្មតាឡើងវិញ បន្ទាប់ពី ២០ ឆ្នាំជាអរិភាព។
រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៩ បានទៅ នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed
|
រហូតដល់មុនពេលដែលពានរង្វាន់ឆ្នាំ ២០១៩ មានម្ចាស់មក ពានរង្វាន់ណូបែលសន្តិ ភាព ត្រូវបានផ្តល់ជូនបុគ្គលចំនួន ១០៦ នាក់ (ក្នុងនោះមានស្រី ១៧ នាក់) និងអង្គ ការចំនួន ២៧។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានទទួលពានរង្វាន់នេះចំនួន ៣ លើកហើយ ខណៈដែល ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួនក៏ត្រូវបានផ្តល់កិត្តិយសចំនួន ២ លើកផងដែរ។ លើសពីនេះទៅទៀតស្ថាបនិកកាកបាទក្រហមអន្ដរជាតិគឺលោក Henry Dunant ក៏ជាអ្នកទទួលពានរង្វាន់នេះដំបូងគេនៅឆ្នាំ ១៩០១ តែម្តង។
ដល់បច្ចុប្បន្ននេះ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពក្មេងជាងគេបំផុតគឺកញ្ញា Malala Yousafzai (ឆ្នាំ ២០១៤ - ខណៈនាងទើបមានអាយុ ១៧ ឆ្នាំ)។ មនុស្សចំណាស់ជាងគេដែលទទួលបានរង្វាន់ណូបែលសន្តិភាពគឺ Joseph Rotblat (ឆ្នាំ ១៩៩៥ នៅពេលគាត់មានអាយុ ៨៧ ឆ្នាំ)។
សូមគូសបញ្ជាក់ថា រង្វាន់ណូបែលសន្តិភាពគឺជាប្រភេទរង្វាន់ទី ៥ និងជាធាតុចុងក្រោយដែលអ្នកវិទ្យាសាស្ត្រ Alfred Nobel បានលើកឡើងក្នុងមរតកសាសន៍របស់ខ្លួន។ មិនដូចរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ រូបវិទ្យា គីមីវិទ្យានិងអក្សរសាស្ត្រ ដែលត្រូវបានផ្តល់នៅក្នុងប្រទេសស៊ុយអែតនោះទេ រង្វាន់ណូបែលសន្តិភាពត្រូវបានប្រកាសនិងប្រគល់ជូនដោយគណៈកម្មាធិការណូបែលណ័រវេសតែម្តង។ ពិធីប្រគល់រង្វាន់ណូបែលសន្តិភាពនឹងត្រូវរៀបចំឡើងនៅរដ្ឋធានីអូស្លូប្រទេសន័រវេសនៅថ្ងៃទី ១០ ខែធ្នូ ខាងមុខ៕