រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបានប្រគល់នាថ្ងៃទី១៧តុលា
|
រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបានប្រគល់នាថ្ងៃទី១៧តុលា (VOV) |
Vovworld-ដើម្បីរំលឹកខួបលើកទី៨៤នៃទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀត
ណាមនិងទិវានារីវៀតណាម(ទី២០តុលា) មជ្ឈឹមសមាគមនារីវៀតណាមនឹងរៀបចំមហោស្រពចម្រៀងបំពេចម្រៀងប្រជាប្រិយប្រពៃណីឆ្នាំ២០១៤នៅខេត្ត
Bac Ninh នៅភាគខាងជើងនិងខេត្ត Bac Lieu ភាគខាងត្បូងវៀតណាម។ រួមជា
មួយនោះ រង្វាន់នារីវៀតណាមឆ្នាំ២០១៤នឹងបានប្រគល់ជូនសមូហភាពចំនួន៥
និងបុគ្គល១០នាក់ដែលមានស្នាដៃឆ្នើមក្នុងពលកម្មច្នៃប្រឌិតក្លាយទៅជានារី
ជោគជ័យនិងជួយឧបត្ថម្ភអ្នកដទៃក្នុងសហគមន៍រួចផុតពីភាពក្រីក្រមានជីវភាព
ស្ថិរភាពសុភមង្គល។
ក្នុងឱកាសនេះដែរ សកម្មភាពជាច្រើនត្រូវបានរៀបចំដូចជាមហោស្រពសៀវភៅសរទៈរដូវឆ្នាំ២០១៤ពីថ្ងៃទី៨ដល់ទី១២តុលានៅសារៈមន្ទីនារីវៀតណាម មហោស្រពបង្ហាញម៉ូតអាវផាយរបស់យើង នាយប់ថ្ងៃទី១៨តុលានៅ Van Mieu-
Quoc Tu Giam ទីក្រុងហាណូយ៕