រង្វិលតានតឹងរវាងអាមេរិកនិងទួរគីគ្មានទីបញ្ចប់
(VOVWORLD) - ប្រតិកម្មចំពោះការដែលប្រទេសទួរគីបង្កើនពន្ធយ៉ាងខ្លាំង ទៅលើមុខទំនិញ នាំចូលមួយចំនួនពីអាមេរិកដើម្បីតបតទៅនឹងវិធានការដាក់ ទណ្ឌកម្មរបស់ទី ក្រុងវ៉ាស៊ីតោនសំដៅលើប្រទេសទួរគី នាថ្ងៃទី១៥ខែសីហាលេខាធិការសារ ព័ត៌មានសេតវិមាន លោកស្រី Sarah Sanders បានសង្កត់ធ្ងន់ថាទង្វើររបស់ទួរគី “គឺជាជំហានដើរខុសផ្លូវមួយ” ព្រមទាំងអំពាវនាវសារជាថ្មីម្តងទៀតឲ្យទួរគីដោះ លែងគ្រូគង្វាលអាមេរិក លោក Andrew Brunson។
ទួរគីបង្កើនពន្ធនាំចូលទៅលើរថយន្តដឹកអ្នកដំណើរពីអាមេរិកឡើងថែម ១២០% និងផលិតផលភេសជ្ជៈមានជាតិ អាល់កុលឡើងថែម១៤០% |
លោកស្រី Sarah Sanders បានប្រកាសថាការដែលអាមេរិកបង្កើនពន្ធនាំចូលសំរាប់អាលុយមីញ៉ូមនិងដែកថែប ពីប្រទេសទួរគីគឺសំដៅធានាផលប្រយោជន៍នៃសន្តិសុខអន្តរជាតិអាមេរិក ដោយមិនពាក់ព័ន្ធនឹងសកម្មភាពតបតណាមួយឡើយ។យោងតាមលោកស្រីរូបនេះ ទោះបីជាគ្រូគង្វាល Andrew Brunson ត្រូវបានដោះលែងក្តី ក៏ប៉ុន្តែកំរិតវាយ ពន្ធទៅលើមុខទំនិញដែកថែបនៅតែរក្សាដដែលដែរ។
សេចក្តីប្រកាសពោលខាងលើនេះត្រូវបាននាំចេញក្រោយពីប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើន ពន្ធនាំចូលទៅលើរថយន្តដឹក អ្នកដំណើរពីអាមេរិកឡើងថែម១២០% ផលិតផល ភេសជ្ជៈមានជាតិ អាល់កុលឡើងថែម១៤០% និងបារីឡើងថែម ៦០% និងមុខទំនិញមួយចំនួនទៀតផង៕