រឿងហេតុធ្លាក់យន្តហោះរុស្ស៊ី៖ ទិន្នន័យនៃប្រអប់ខ្មៅសឲ្យឃើញថាមានលទ្ធភាពជាច្រើនយន្តហោះត្រូវបានវាយប្រហារ


រឿងហេតុធ្លាក់យន្តហោះរុស្ស៊ី៖ ទិន្នន័យនៃប្រអប់ខ្មៅសឲ្យឃើញថាមានលទ្ធភាពជាច្រើនយន្តហោះត្រូវបានវាយប្រហារ - ảnh 1
រឿងហេតុធ្លាក់យន្តហោះរុស្ស៊ី៖ ទិន្នន័យនៃប្រអប់ខ្មៅសឲ្យឃើញថាមានលទ្ធភាពជាច្រើនយន្តហោះត្រូវបានវាយប្រហារ (Image: baotintuc.vn)

(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹងថា៖ លទ្ធផល
 នៃការវិភាគប្រអប់ខ្មៅរបស់យន្តហោះរុស្ស៊ីដែលបានធ្លាក់នៅអេហ្ស៊ីបនាថ្ងៃទី
៣១ តុលា កន្លងទៅ បានឃើញថា៖ មានលទ្ធភាពជាច្រើន យន្តហោះនេះត្រូវ
បាន វាយប្រហារដោយគ្រប់បែក។ នាថ្ងៃទី ៦ វិច្ឆិកា កាណាល់ទូរទស្សន៍បារាំង
France 2 បានផ្សាយព័ត៌មានថា៖ ការផ្ទុះដោយគ្រាប់បែកមួយបានកើតមានឡើង
នៅ ជើងហោះហើរនេះនិងការផ្ទុះគ្រប់បែកនេះមិនទាក់ទិនដល់ការដែលម៉ាស៊ីន
ត្រូវ ខូចទេ។ ប្រធានាធិបតីអេហ្ស៊ីប​លោក Abdel Fattah al-Sisi បានជួបសន្ទនាតាម
 ទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ហើយឯកភាពអំពីការបង្កើន
សហការដើម្បីធានាសុវត្ថិភាពសំរាប់ភ្ញៀវទេសចររុស្ស៊ីក៏ដូចជាពង្រឹងសន្តិសុខ
សំរាប់ជើងហោះហើររបស់រុស្ស៊ីសំដៅចាប់ផ្តើមឡើងវិញសកម្មភាពអាកាសចរ
ណ៍រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ