រាជរដ្ឋាភិបាលកម្ពុជាបើកសម្ពោធដាក់ឲ្យដំណើរការវិមានឈ្នះឈ្ន
(VOVWORLD) - ពិធីបើកសម្ពោធដាក់ឲ្យដំណើរការវិមានឈ្នះ ឈ្នះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០១៨។
ទិដ្ឋភាពនៃវិមានឈ្នះ ឈ្នះ |
ពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh តំណាងអង្គទូតនានា និងអង្គ ការអន្តរ ជាតិមួយចំនួនប្រចាំនៅរាជធានីភ្នំពេញផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងនៅពិធីសម្ពោធវិមានឈ្នះ ឈ្នះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន បានអះអាងថា ចំថ្ងៃនេះ កាលពី២០ឆ្នាំមុន (ថ្ងៃទី ២៩ខែធ្នូឆ្នាំ១៩៩៨-ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨) ជាពេលវេលាបញ្ចប់ជាផ្លូវការនូវសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា វិមាននេះជានិមិត្តរូបនៃគោលនយោបាយបង្រួបបង្រួមជាតិ ឯក រាជ្យ អធិបតេយ្យភាព ការអភិវឌ្ឍនិងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា៕