រាជរដ្ឋាភិបាលថៃព្រមានអំពីគ្រោះអាសន្នអស្ថិរភាព
|
រាជរដ្ឋាភិបាលថៃព្រមានអំពីគ្រោះអាសន្នអស្ថិរភាព (VNA) |
(VOVworld) – នាថ្ងៃទី ២០ តុលា រាជរដ្ឋាភិបាលថៃបានអំពាវនាវឲ្យប្រជាពលរដ្ឋ
នៃប្រទេសនេះសាមគ្គីជាមួយគ្នាក្នុងអំឡុងពេលកាន់ទុក្ខជាតិព្រះមហាក្សត្រ
Bhumibol Adulyadej។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Sansern Kaewkamnerd
បានសង្កត់ធ្ងន់ថា៖ ប្រទេសថៃគប្បីសាមគ្គីហើយប្រជាពលរដ្ឋ គប្បីយោគយល់គ្នា
ទៅវិញទៅមកដើម្បីជំនះពុះពារដំណាក់កាលលំបាកនេះ។ លោក Kaewkamnerd
ក៏បានព្រមានថា៖ ជនដែលមានឧបាយកលធ្វើឲ្យ អស្ថិរភាពស្ថានភាពក្នុង
ប្រទេសនាបច្ចុប្បន្ននឹងត្រូវបានផ្តន្ទាទោសតាមច្បាប់។ សេចក្តីព្រមានរបស់
រាជរដ្ឋាភិបាលថៃត្រូវបាននាំចេញបន្ទាប់ពីកើតមានឡើងរឿងហេតុអំពើហឹង្សា
នៅទីកន្លែងសាធារណៈឬការហ៊ុំព័ទ្ធផ្ទះរបស់មុខសញ្ញាដែលត្រូវបានចាត់ទុកថា
មានសកម្មភាពប្រមាថរាជវង្សានុវង្ស៕