រញ្ជួយដីនៅប្រទេសជប៉ុន៖ កត់ត្រាការរំញ័រដីជាង ៨០ ដង; មានអ្នកស្លាប់និងមិនមានព័ត៌មានអំពីជនរងគ្រោះជនជាតិវៀតណាមទេ

(VOVWORLD) - បន្ទាប់ពីការរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័រដែលបានកើតឡើងនៅថ្ងៃទី ១ ខែមករា នៅក្នុងខេត្ត Ishikawa និងតំបន់ជុំវិញរបស់ជប៉ុន ប្រទេសនេះបានកត់ត្រាការរំញ័របន្តបន្ទាប់ចំនួន ៨៧ ដងដែលមានកម្រិតធ្ងន់លើសពី ២.០។ 
រញ្ជួយដីនៅប្រទេសជប៉ុន៖ កត់ត្រាការរំញ័រដីជាង ៨០ ដង; មានអ្នកស្លាប់និងមិនមានព័ត៌មានអំពីជនរងគ្រោះជនជាតិវៀតណាមទេ - ảnh 1អគ្គីភ័យបានឆាបឆេះបន្ទាប់ពីការរញ្ជួយដីនៅ Wajima ខេត្ត Ishikawa ប្រទេសជប៉ុនកាលពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៤ (រូបថត៖ Kyodo/TTXVN)

ស្ថានីយទូរទស្សន៍ NHK បានកត់សម្គាល់ថា មានហានិភ័យនៃការរំណ័រដីខ្លាំងក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ជាពិសេសក្នុងរយៈពេល ២-៣ ថ្ងៃបន្ទាប់។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានបន្ទាបកម្រិតប្រកាសអាសន្ន រលកយក្សស៊ូណាមិ មកនៅកម្រិតណែនាំ បន្ទាប់ពីរលកទីមួយបានលេចឡើង។

នៅព្រឹកថ្ងៃទី ២ ខែមករា ម៉ោងក្នុងតំបន់ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់នៅក្នុងខេត្ត Ishikawa បន្ទាប់ពីគ្រោះ រញ្ជួយដីខាងលើ។ មនុស្សប្រហែល ៣០ នាក់បានរងរបួសនៅទីនេះ និងនៅតាមខេត្តផ្សេងទៀត។ មនុស្សជាង ៩៧.០០០ នាក់នៅក្នុងខេត្តចំនួន ៩ ត្រូវបានណែនាំអោយជម្លៀសចេញ។

ទាក់ទិននឹងគ្រោះរញ្ជួយដីនេះ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនកាលពីរសៀលម្សិល មិញបានបង្កើតក្រុមការងារដើម្បីបញ្ជាក់អំពីព័ត៌មានទាក់ទងនឹងសុវត្ថិភាព របស់ប្រជាជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅតាមមូលដ្ឋានដែលរង ផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។ គិតត្រឹមម៉ោង ៩ យប់ម្សិលមិញ (ម៉ោងក្នុងតំបន់) ស្ថានទូតមិនទាន់ទទួលបានរបាយការណ៍ណាមួយអំពីជនរងគ្រោះជាជនជាតិវៀតណាមដោយសារគ្រោះរញ្ជួយដីនេះនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ