រដ្ឋធានីរបស់អាប់ហ្គានីស្ថានត្រូវបានវាយប្រហារដោយកាំជ្រួច

(VOVWORLD) - ការវាយប្រហារដោយកាំជ្រួចបានកើតមានឡើងនាម៉ោង ៦ ព្រឹកថ្ងៃទី ២១ តុលា (តាមម៉ោងតំបន់) នៅរដ្ឋធានី Kabul របស់អាប់ហ្គានីស្ថានដែលធ្វើឲ្យ មូលដ្ឋានសឹករបស់ NATO ក៏ដូចជាស្ថានទូតនៃបណ្ដាប្រទេសបរទេសប្រចាំនៅទីនេះ ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។ 
 
រដ្ឋធានីរបស់អាប់ហ្គានីស្ថានត្រូវបានវាយប្រហារដោយកាំជ្រួច - ảnh 1 រដ្ឋធានីរបស់អាប់ហ្គានីស្ថានត្រូវបានវាយប្រហារដោយកាំជ្រួច

(VOVworld) – ការវាយប្រហារដោយកាំជ្រួចបានកើតមានឡើងនាម៉ោង ៦ ព្រឹកថ្ងៃទី ២១ តុលា (តាមម៉ោងតំបន់) នៅរដ្ឋធានី Kabul របស់អាប់ហ្គានីស្ថានដែលធ្វើឲ្យ មូលដ្ឋានសឹករបស់ NATO ក៏ដូចជាស្ថានទូតនៃបណ្ដាប្រទេសបរទេសប្រចាំនៅទីនេះ ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។ នាបច្ចុប្បន្ន គ្មានព័ត៌មានណាអំពីជនរងគ្រោះក្នុង ការវាយប្រហារនេះនៅឡើយ។ នេះគឺជាការវាយប្រហារទី ៣ ជាបន្តបន្ទាប់ដែល អាប់ហ្គានីស្ថានរងការវាយរប្រហារពីយប់ថ្ងៃទី ២០ តុលា។ មុននោះ ការវាយប្រហារចំនួន ២ បានកើតមានឡើងជាបន្តបន្ទាប់តម្រង់ទៅលើវិហារឥស្លាមនៅប៉ែកខាងលិចរដ្ឋធានី Kabul និងនៅខេត្ត Ghor ភាគកណ្ដាលអាប់ហ្គានីស្ថាន ដែលធ្វើឲ្យមនុស្សចំនួន ៧២ នាក់ត្រូវស្លាប់និង ១០០ នាក់រងរបួស។ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ដំណើរការវាយប្រហារនៅប៉ែកខាងលិចរដ្ឋធានី Kabul។ ចំពោះមុខស្ថានភាព នោះ ប្រធានាធិបតីអាប់ហ្គីនីស្ថាន លោក Mohammad Ashraf Ghani បានព្រមានថា៖ ភេរវករទាំងអស់ដែលកំពុងធ្វើសកម្មភាពនៅប្រទេសនេះត្រូវចូល សារភាពប្រសិនបើមិនចប់ត្រូវបានកំទេច។ លោកបានអះអាងថា៖ បណ្ដាកំលាំងសន្តិសុខអាប់ហ្គានីស្ថានប្តេជ្ញាការពារអធិបតេយ្យនិងបូរណភាពដែនដីររបស់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ