|
រដ្ឋធានីវៀតណាមនិងទីក្រុងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុ |
(VOV)_បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅអង់គ្លេស នាពេលថ្មីៗនេះ ប្រ
ធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen The Thao បានដឹក
នាំគណៈប្រតិភូទីក្រុងហាណូយ ទៅបំពេញការងារនៅទីក្រុងឡុង។ នៅទីនេះ
លោក Nguyen The Thao មានជំនួបសន្ទនាជាមយយលោក Alderman Alan Yarro
អភិបាល មជ្ឈមណ្ឌលហិរញ្ញវត្ថុ London ។ លោក Nguyen The Thao មានគោលបំ
ណងថា៖ នាពេលខាងមុខនេះ ភាគីអង់គ្លេស នឹងយកចិត្តទុកដាក់ សហប្រតិបត្តិ
ការ ជួយឧបត្ថម្ភវៀតណាមនិយាយរួម និងទីក្រុងហាណូយ និយាយដោយឡែក
ក្នុងការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ។ លោក Alderman Alan Yarro បានអះអាងថា៖
មជ្ឈមណ្ឌលហិរញ្ញវត្ថុ London ត្រៀមខ្លួនជាស្រេច ចាត់តាំងអ្នកជំនាញការ ជួយ
ឧបត្ថម្ភហាណូយ ក្នុងដំណើការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ៕