រដ្ឋធានីហាណូយត្រូវជំរុញចលនាប្រឡងប្រណាំងដើម្បីរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងកោតសរសើរមជ្ឈឹម បានអញ្ជើញចូលរួមសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុងហាណូយ ដំណាក់កាល ២០២០-២០២៥ ។ 
រដ្ឋធានីហាណូយត្រូវជំរុញចលនាប្រឡងប្រណាំងដើម្បីរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖  VGP/Quang Hiếu)

អញ្ជើញថ្លែងនៅក្នុងមហាសន្និបាតនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលស្គាល់ថា ក្នុង រយៈពេលកន្លងមក បក្សភាគ អាជ្ញាធរនិងប្រជាជននៃរដ្ឋធានី បានពង្រីកដោយឥតឈប់ឈរ នូវប្រពៃណីវប្បធម៌និងវីរភាពរបស់ខ្លួន ដោយខិតខំប្រឹងប្រែង ប្រឡងប្រណាំង និងខិតខំដើម្បីទទួលជោគជ័យរាល់ភារកិច្ចនយោបាយ  គោលដៅសេដ្ឋកិច្ចសង្គមប្រចាំឆ្នាំ និងសម្រាប់ដំណាក់កាល ២០១៥-២០២០ ដើម្បីចូលរួមវិភាគទានសក្ដិសមដល់ឧស្សាហូបនីយកម្មនិងទំនើបកម្មនៃរដ្ឋធានីនិងប្រទេសទាំងមូល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញលើកប្រសាសន៍ថា៖ “ការងារប្រឡងប្រណាំងត្រូវច្បាមជាប់ភារកិច្ច នយោបាយ អនុវត្តន៍គោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ទីក្រុង។ យ៉ាងណាមិញ ចលនាប្រឡងប្រណាំងត្រូវតែបង្កើតជាកម្លាំងចលករ ដើម្បីចូលរួមចំណែកដោះស្រាយល្អនូវផែនការ ភារកិច្ចរបស់មូលដ្ឋាននីមួយៗ ដែលក្នុងនោះផ្តោតលើវិស័យនិងភារកិច្ចជាក់ស្តែង។ ជាពិសេស ប្រមូលផ្តុំបក្ខជន កម្មាភិបាលនិងប្រជាជនជួយជ្រោមជ្រែងនិងអនុវត្តផងដែរ។ ទន្ទឹមជាមួយគ្នានោះ ត្រូវអនុវត្តន៍កំណែទម្រង់រដ្ឋបាល ថែរក្សាការពារជាតិ សន្តិសុខ និងធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ក៏ដូចជា កសាងបក្សនិងពង្រឹងប្រព័ន្ធនយោបាយតាមថ្នាក់មូលដ្ឋានផងដែរ”

ដោយលើកឡើងពីកាលានុវត្តភាពនិងបញ្ហាប្រឈមនានារបស់ប្រទេសជាតិនិងទីក្រុងហាណូយក្នុងអំឡុងឆ្នាំ ២០២១ ក៏ដូចជាបណ្តាឆ្នាំបន្តបន្ទាប់ទៀត លោកនាយករដ្ឋមន្រ្តីបានស្នើថា ទីក្រុងគួរតែលើកកម្ពស់ចលនាប្រឡងប្រណាំងស្នេហាជាតិ ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម របស់រដ្ឋធានីនៅដំណាក់កាល ២០២០-២០២៥៕


ប្រតិកម្មទៅវិញ

ផ្សេងៗ