រដ្ឋធម្មនុញ្ញាធ្វើវិសោធនកម្ម-គ្រិះដ្ឋានគតិយុត្តិសមខាន់ក្នុងកិច្ចការបរទេស
(VOV)_ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័ន
ដំណាងវៀតណាមនៅឯបរទេស នារសៀលថ្ងៃទី ១៨ ធ្នូ នៅរដ្ឋធានីហាណូយប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ទៅដល់សារសំខាន់ជា
ពិសេស របស់រដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្ម ដែលបានអនុម័តនៅក្នុងសម័យប្រជុំ
លើកទី៦ រដ្ឋសភានីតិកាលទី១៣ កន្លងទៅ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ នេះគឺជាឯកសារនយោបាយ-គតិយុត្តិដ៏សែនសំខាន់ ដើម្បីបង្កើត
គ្រិះដ្ឋានគតិយុត្តិសំរាប់ដំណាកកាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ដែលក្នុងនោះ
មានកិច្ចការបរទេសរបស់ប្រទេសជាតិ។ ផ្នែកកិច្ចការបរទេសក៏ត្រូវយកចិត្តទុកដាក់
ទៅដល់ ការផ្សព្វផ្សាយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មចំពោះមិត្តភក្តិអន្តរជាតិ និងពិសេសគឺបណ្ដាជនវៀតណាមនៅឯបរទេសផងដែរ។
|
ប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (internet) |
ស្ដីពីការកំណត់ទិសដៅអោយកិច្ចការបរទេសក្នុងរយះពេលខាងមុខនេះ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ ផ្នែកកិច្ចការបរទេសត្រូវបន្តអនុវត្ត ល្អរាល់ភារកិច្ចដែលបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី១១
របស់ បក្សកុម្មុយនីស្តវៀតណាម នោះគឺ៖រក្សារបរិយាកាសសន្តិភាព ងាយស្រួលដើម្បី អភិវឌ្ឍន៍ ការពាររឹងមាំឯករាជ្យ …។ល៕