រដ្ឋបាលនៃប្រធានាធិបតីអាមេរិកលោក ចូបៃដិន អនុវត្តវិធីសាស្រ្ត «អំណាចស្រទន់ជាង» ចំពោះ ស.ប.ប កូរ៉េ
(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា NBC News បានឲ្យដឹងថាថា មន្រ្តីសន្តិសុខជាន់ខ្ពស់នៃរដ្ឋបាលលោក ចូបៃដិន ចាប់តាំងពីដើមខែមុន បានសំរេចចិត្ត “ មិនសូវតឹងរឹងថែមទៀត” នៅពេលថ្លែងមតិបើកចំហជាសាធារណៈអំពី ស.ប.ប កូរ៉េ ដោយនិយាយថា "ការបង្កហេតុចំពោះទីក្រុងព្យុងយ៉ាង ខណៈពេលដែលគោលនយោបាយរបស់រដ្ឋបាលអាមេរិកកំពុងតែពិចារណា នឹងទៅបញ្ច្រាសពីគោលដៅរបស់សហរដ្ឋអាមេរិកតែម្តង" ។
ប្រធានាធិបតីអាមេរិកលោក ចូបៃដិន (Joe Biden) (រូបថត៖ AFP/VNA) |
យោងតាមបណ្តាញព័ត៌មាន NBC News បានអោយដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូបៃដិន (Joe Biden) កំពុងប្រើពាក្យ «មិនសូវតឹងរឹងថែមទៀត» ចំពោះ ស.ប.ប កូរ៉េ ដើម្បីបញ្ចៀសពីភាពតានតឹងមិនចាំបាច់ ដែលកាន់តែកើនឡើងមុនពេលបង្ហើយការត្រួតពិនិត្យគោលនយោបាយជាមួយទីក្រុងព្យុងយ៉ាង។
ដោយដកស្រង់សំដីពីមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះនៅក្នុងរដ្ឋបាលអាមេរិក នាថ្ងៃទី ១៦ ខែមីនា NBC News បានឲ្យដឹងថាថា មន្រ្តីសន្តិសុខជាន់ខ្ពស់នៃរដ្ឋបាលលោក ចូបៃដិន ចាប់តាំងពីដើមខែមុន បានសំរេចចិត្ត “ មិនសូវតឹងរឹងថែមទៀត” នៅពេលថ្លែងមតិបើកចំហជាសាធារណៈអំពី ស.ប.ប កូរ៉េ ដោយនិយាយថា "ការបង្កហេតុចំពោះទីក្រុងព្យុងយ៉ាង ខណៈពេលដែលគោលនយោបាយរបស់រដ្ឋបាលអាមេរិកកំពុងតែពិចារណា នឹងទៅបញ្ច្រាសពីគោលដៅរបស់សហរដ្ឋអាមេរិកតែម្តង" ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននាពេលថ្មីៗនេះ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ក៏បានបញ្ជាក់ថា“ គោលដៅរបស់យើងខ្ញុំគឺ តែងតែផ្តោតសំខាន់ទៅលើវិធានការការទូត និងការរំសាយអាវុធនុយក្លេអ៊ែរនៅស.ប.ប កូរ៉េ” ៕