រដ្ឋផ្តោតការយកចិត្តទុកដាក់និងថែទាំបុណ្យតេតសម្រាប់ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមករា នៅឃុំ Son Hai ស្រុក Quynh Luu ខេត្ត Nghe An មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម បានរៀបចំកម្មវិធីប្រគល់អំណោយ“ បុណ្យតេតពោរពេញសេចក្តីស្រឡាញ់” ក្នុងឱកាសនិទាឃរដូវឆ្នាំជូតទោស័ក ២០២០ ។
រដ្ឋផ្តោតការយកចិត្តទុកដាក់និងថែទាំបុណ្យតេតសម្រាប់ប្រជាជន - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី  Tong Thi Phong បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាជន (រូបថត៖ TTXVN) 

នៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី  Tong Thi Phong បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយដល់វីរអ្នកម្តាយវៀតណាម Dang Thi Lai នៅភូមិ Hong Phu ឃុំ Quynh Hong ស្រុក Quynh Luu ដោយប្រគល់ជូនអំណោយដល់គ្រួសារដែលស្ថិតក្នុងរបបគោលនយោបាយចំនួន ២០ និងផ្តល់ជំនួយឧបត្ថម្ភក្នុងការសាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារចំនួន ៤ នៅស្រុក Quynh Luu ផងដែរ។ ក្រៅពីនោះ មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម និងខេត្ត Nghe An បានប្រគល់ជូនអំណោយដល់គ្រួសារស្ត្រីក្រីក្រចំនួន ៥០ ព្រទាំងផ្តល់អាហារូបករណ៍ចំនួន ៣០ ដល់និស្សិតក្រីក្រជំនះពុះពារការលំបាក និងជួយឧបត្ថម្ភថវិកាដល់គ្រួសារចំនួន ១១ ដើម្បីសាងសង់ផ្ទះមេត្តាធម៌នៅក្នុងស្រុក Quynh Luu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ