រដ្ឋាភិបាលកូរ៉េខាងត្បូងជូនដំណឺងជាមួយអង្គទូតស្តីពីស្ថានភាពអាសន្នរោគ MERS


រដ្ឋាភិបាលកូរ៉េខាងត្បូងជូនដំណឺងជាមួយអង្គទូតស្តីពីស្ថានភាពអាសន្នរោគ MERS - ảnh 1
រដ្ឋាភិបាលកូរ៉េខាងត្បូងជូនដំណឺងជាមួយអង្គទូតស្តីពីស្ថានភាពអាសន្នរោគ MERS (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ៨ មិថុនា រដ្ឋាភិបាលកូរ៉េខាងត្បូងបានរៀចបំ​កិច្ចប្រជុំជាបន្ទាន់សំដៅជូនដំណឹងព័ត៌មានដ៏ត្រឹមត្រូវសំរាប់អង្គទូតប្រចាំនៅ
រដ្ឋធានី Seoul អំពីស្ថានភាពអាសន្នរោគគ្រុនផ្តាសាយតំបន់ជម្ឈឹមបូព៌ារ (MERS)
នៅប្រទេសនេះ ក៏ដូចជា ការខំប្រឹងប្រែងនៃរដ្ឋអំណាចក្នុងការបង្ការប្រឆាំងនឹង
អាសន្នរោគនេះ ផងដែរ។ ថ្លែងមតិនៅកិច្ចប្រជុំនេះ អនុរដ្ឋន្ត្រីក្រសួងសុខាភិបាល
កូរ៉េខាងត្បូង លោក Lee Key-Cheol បានអះអាងនូវកិច្ចសន្យាយ៉ាង ខ្លាំងក្លានៃ
រដ្ឋាភិបាលប្រទេសនេះសំដៅរារាំងការរីករាលដាលនៃអាសន្នរោគ។ នេះគឺជា
លើកដំបូងដែល Seoul រៀចបំកិច្ចប្រជុំជូនដំណឹងស្តីពីស្ថានភាពអាសន្នរោគ
ជាមួយអង្គទូត។ សកម្មភាពនេះត្រូវបានចាត់ទុកជាការខំប្រឹងប្រែងរបស់
រដ្ឋាភិបាលកូរ៉េខាងត្បូងសំដៅរាំងស្កាត់ការជះ ឥទ្ធិពលអាក្រកដោយមេរោគ
MERS បណ្តាលឡើង។ នាព្រឹក ថ្ងៃទី ៩ មិថុនា អ្នកជំងឺមេរោគគ្រោះថ្នាក់
មួយនាក់ទៀតត្រូវស្លាប់និងមនុស្សចំនួន ៨ នាក់ទៀតបានរកឃើញឆ្លង
មេរោគ MERS នៅកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ