រដ្ឋាភិបាលកូឡុំប៊ីនិង ELN ចាប់ផ្តើមការចរចាឡើងវិញនៅគុយបា
(VOVWORLD) - នាថ្ងៃទី ១០ ឧសភា រដ្ឋាភិបាលកូឡុំប៊ីនិងក្រុមកងទ័ពរំដោះជាតិ (ELN) របស់កូឡុំប៊ីបានចាប់ផ្តើមឡើងវិញវង់ចរចាសន្តិភាពលើកទី ៥ នៅគុយបា ក្រោយពីដំណើរការនេះត្រូវបានផ្អាកនាខែមេសាកន្លងទៅនៅ Ecuador។
រដ្ឋាភិបាលកូឡុំប៊ីនិង ELN ចាប់ផ្តើមការចរចាឡើងវិញនៅគុយបា |
នាថ្ងៃទី ១០ ឧសភា រដ្ឋាភិបាលកូឡុំប៊ីនិងក្រុមកងទ័ពរំដោះជាតិ (ELN) របស់កូឡុំប៊ីបានចាប់ផ្តើមឡើងវិញវង់ចរចាសន្តិភាពលើកទី ៥ នៅគុយបា ក្រោយពីដំណើរការនេះត្រូវបានផ្អាកនាខែមេសាកន្លងទៅនៅ Ecuador។ ថ្លែងមតិចាប់ផ្តើមការចរចាសន្តិភាពនេះ ប្រធានក្រុមបណ្ដាអ្នកគាំពារ អតីតឯកអគ្គដ្ឋទូតគុយបាប្រចាំនៅកូឡុំប៊ី លោក Ivan Mora បានឲ្យដឹងថា៖ La Habana ទទួលបានសំណើររួមរបស់ភាគីទាំងពីរ ហើយឆ្លើយតបនឹងតម្រូវការនេះ យ៉ាងឆាប់រហ័សដោយមានចំណេះដឹងច្បាស់អំពីស្ថានភាពស្មុគស្មាញនៃដំណើរ ការសន្តិភាពនៅប្រទេសអាមេរិកឡាទីននេះ។ រីឯខ្លួនវិញ ប្រធានក្រុមចរចារបស់ រដ្ឋាភិបាលកូឡុំប៊ី លោក Gustavo Bell បានទទួលស្គាល់ការទទួលខុសត្រូវជា ប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកឡាទីននេះចំពោះសហគមន៍អន្តរជាតិ ហើយ សម្តែងនូវការប្តេជ្ញាចិត្តនឹងទទួលឲ្យបានជំហានដាច់ខាតដើម្បីបញ្ឈប់ជំលោះ អាវុធផ្ទៃក្នុងនិងកែទម្រង់សង្គមដោយចាំបាច់៕