រដ្ឋាភិបាលគ្រប់គ្រងអតិផរណាប្រកបដោយជោគជ័យ CPI ឆ្នាំ២០១៧កើន ៣,៥៣%
(VOVWORLD) -យោងតាមអគ្គនាយករដ្ឋស្ថិតិ សន្ទស្សន៍តម្លៃប្រើប្រាស់ខែធ្នូកើន២,៦% បើប្រៀបនឹងរយៈ ពេលដូចគ្នានាឆ្នាំទៅមិញ ពោល គឺសន្ទស្សន៍តម្លៃប្រើប្រាស់ក្នុងឆ្នាំ២០១៧កើន៣,៥៣% បើ ប្រៀបនឹងឆ្នាំមុន ទាបជាងគោលដៅដែលរដ្ឋសភាដាក់ចេញពីដើមឆ្នាំ។
ហេតុដូច្នេះបានជា គោលដៅគ្រប់គ្រងអតិផរណារបស់រដ្ឋាភិបាលប្រកបដោយជោគជ័យ។ លោក Nguyen Bich Lam អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖
“ឆ្នាំនេះជាឆ្នាំទី២បន្តបន្ទាប់ដែលវៀតណាមគ្រប់គ្រងប្រកបដោយជោគជ័យអតិផរណា និងមានការគ្រប់គ្រងល្អគោលនយោបាយហិរញ្ញវត្ថុនិងរូបីវត្ថុផងដែរ។ ពោលគឺមានការបញ្ជា ណែនាំរបស់រដ្ឋាភិបាលនោះ អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អ។ អតិផរណាទាបមានន័យ ថា ចំណូលរបស់និយោជិកនិងប្រជាជនមិនត្រូវបាត់បង់ ហើយក៏មានន័យថា ប្រាក់ដុងវៀត ណាមមានស្ថិរភាព បង្កើតទំនុកទុកចិត្តសម្រាប់វិនិយោគិនផងដែរ”៕