រដ្ឋាភិបាលជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើការងាររៀបចំផែនការមេ

រដ្ឋាភិបាលជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើការងាររៀបចំផែនការមេ - ảnh 1
ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung ថ្លែងមតិក្នុងពិធី
 (រូបថតៈ VGP/Xuân Tuyến)

(VOVworld)-អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦០នៃទិវាបង្កើត
វិទ្យាស្ថានរៀបចំនគរនិងជនបទជាតិ នៅទីក្រុងហាណូយនាថ្ងៃទី២៦វិច្ឆិកានោះ
ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអះអាងថា
រដ្ឋាភិបាល និងក្រសួងស្ថាប័ននានាជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេស
សម្រាប់ការងារ រៀបចំផែនការមេនិងចាត់ទុកថា ការងារនេះដើរតួនាទីសំខាន់ក្នុង
ការកំណត់ទិសដៅនិង ណែនាំដំណើរការអភិវឌ្ឍន៍។ លោក Trinh Dinh Dung បាន
ចាត់ទុកថា លទ្ធផលដែល វិទ្យាសា្ថនទទួលបានគឺមានសារៈសំខាន់ពិសេស រួម
ចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ នគរវៀតណាមឲ្យកាន់តែទូលាយស្អាតស្អំប្រកប
ដោយនិរន្តរភាពថែមទៀត។

        ស្តីពីភារកិច្ចនាពេលខាងមុខ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា វិទ្យា
ស្ថានត្រូវបន្តលើកកំពស់សមត្ថភាពលើគ្រប់ជ្រុងជ្រោយ ក្នុងនោះផ្តោតលើការផ្លាស់
ប្តូរ យន្តការធ្វើសកម្មភាព លើកកំពស់គុណភាពប្រភពធនធានមនុស្សនិងបំពាក់
ឧបករណ៍ ទំនើប។ ទន្ទឹមជាមួយគ្នានោះ​ត្រូវមានការតភ្ជាប់ការរៀបចំផែនការមេ
ជាមួយការរៀបចំ ខឿនសេដ្ឋកិច្ចឡើងវិញសំដៅធានាថា នគរអភិវឌ្ឍន៍ប្រកប
ដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ