រដ្ឋាភិបាលជប៉ុនប្រគល់ជូនគ្រឿងឥស្សរិយយសព្រះអាទិត្យរះសំរាប់លោក To Huy Rua
|
រដ្ឋាភិបាលជប៉ុនប្រគល់ជូនគ្រឿងឥស្សរិយយសព្រះអាទិត្យរះសំរាប់លោក To Huy Rua (VOV) |
(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា រដ្ឋាភិបាលជប៉ុនបានប្រកាសប្រគល់ជូនគ្រឿង
ឥស្សរិយយសព្រះអាទិត្យរះសំរាប់លោក To Huy Rua ប្រធានក្រុមសាមជិកសភា
មិត្តភាព វៀតណាម-ជប៉ុនដោយការរួមវិភាគទានដ៏ធំធេងរបស់លោកក្នុងការ
បង្កើនការជួប ប្រាស្រ័យនិងការយោគយល់គ្នាទៅវិញទៅមករវាងសមាជិក
សភាជប៉ុននិងសមាជិកសភាវៀតណាម។ សេចក្តីប្រកាសនៃក្រសួងការបរទេស
ជប៉ុនបានអះអាងថា៖ នាឆ្នាំ ២០១១ លោក To Huy Rua ត្រូវបានជ្រើសរើសជា
ប្រធានក្រុមសមា ជិកសភាមិត្តភាពវៀតណាម-ជប៉ុន។ រហូតមកដល់ពេលនេះ
លោកបានកសាង ទំនាក់ទំនងជឿទុកចិត្តស៊ីជម្រៅជាមួយមជ្ឈដ្ឋាន
ថ្នាក់ដឹកនាំជប៉ុន តាមរយៈ នោះ រួមចំណែកដ៏ធំធេងសំរាប់ការអភិវឌ្ឍន៍
ទំនាក់ទំនងជប៉ុន-វៀតណាមយ៉ាង ខ្លាំង៕