រដ្ឋាភិបាលថ្មីរបស់អង់គ្លេសទទួលដំណឹងសិប្បាយរីករាយដំបូងអំពីសេដ្ឋកិច្ច
(VOVWORLD) - មុននោះ ក្រុមសេដ្ឋកិច្ចវិទូបានប៉ាន់ប្រមាណថាផលិតផលក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេសក្នុងខែឧសភាបានកើនឡើង ០.២% ។
មនុស្សម្នាទិញទំនិញនៅផ្សារទំនើបក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ រូបថត៖ AFP/TTXVN |
ទិន្នផលសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើង ០.៤% ក្នុងខែឧសភា ដែលជាការកើនឡើងធំជាងការរំពឹងទុក ដោយសារសកម្មភាពសាងសង់ផ្ទះបានកើនឡើង។ នេះគឺជាទិន្នន័យផ្លូវការដែលទើបតែចេញផ្សាយដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) ដែលនាំមកនូវសន្ទុះវិជ្ជមានដល់រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីលោក Keir Starmer ។
មុននោះ ក្រុមសេដ្ឋកិច្ចវិទូបានប៉ាន់ប្រមាណថាផលិតផលក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេសក្នុងខែឧសភាបានកើនឡើង ០.២% ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យពី ONS បានបង្ហាញថា ទិន្នផលសេដ្ឋកិច្ចបានកើនឡើងយ៉ាងទូលំទូលាយលើវិស័យសេវាកម្ម ផលិតកម្ម និងសំណង់ទាំងអស់កំពុងកើនឡើង ក្នុងនោះវិស័យសំណង់បានកើនឡើង ១.៩% ក្នុងខែឧសភា ដោយសារកម្លាំងចលករយ៉ាងខ្លាំងក្លាពីវិស័យលំនៅដ្ឋាន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Rachel Reeves បានបញ្ជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាបេសកកម្មជាតិ ដែលរដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមអនុវត្តន៍ជាបន្ទាន់៕