រដ្ឋាភិបាលថ្មីរបស់ឥណ្ឌានឹងឡើងកាន់តំណែងនៅថ្ងៃទី ៣០ ខែឧសភាខាងមុខ

(VOVWORLD) - នាថ្ងៃទី ២៦ ខែឧសភា វិមានប្រធានាធិបតីឥណ្ឌា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែង សំរាប់អាណត្តិទី២ នៅយប់ថ្ងៃទី ៣០ ខែឧសភាខាងមុខ។
 រដ្ឋាភិបាលថ្មីរបស់ឥណ្ឌានឹងឡើងកាន់តំណែងនៅថ្ងៃទី ៣០ ខែឧសភាខាងមុខ - ảnh 1 នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi

ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind នឹងធ្វើជាអធិបតីក្នុងពិធីចូលកាន់តំណែងរបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងបណ្តា សមាជិកដទៃទៀតនៃក្រុមប្រឹក្សាសហរដ្ឋផងដែរ។ នាបច្ចុប្បន្ននេះ បញ្ជីនៃបណ្តារដ្ឋមន្រ្តីថ្មីរបស់ឥណ្ឌានៅតែរក្សាសម្ងាត់។ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅ Maldives នៅដើមខែមិថុនាខាងមុខក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីឥណ្ឌាសារជាថ្មីម្តងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ