រដ្ឋាភិបាលថ្មីរបស់ Yemen ដំណើការពិធីសច្ចាប្រនិធានទទួលកាន់ដំណែង


រដ្ឋាភិបាលថ្មីរបស់ Yemen ដំណើការពិធីសច្ចាប្រនិធានទទួលកាន់ដំណែង - ảnh 1
រដ្ឋាភិបាលថ្មីរបស់ Yemen ដំណើការពិធីសច្ចាប្រនិធានទទួលកាន់ដំណែង (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋាភិបាលថ្មីរបស់ Yemen បានរៀបចំពិធីធ្វើសច្ចាប្រ និធានទទួលកាន់ដំណែងដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់គណៈបក្សមហា សន្និបាតប្រជាជនទូទាំងប្រទេស (GPC) កាន់អំណាចដឹកនាំដោយអតីតប្រធានាធិបតី
 Ali Abdullah Saleh និងបណ្ដាក្រុមជ្រុលនិយមឥស្លាម Shi’ite Houthi ដែលកំពុងត្រួត​
ពិនិត្យរដ្ឋធានី។ រដ្ឋាភិបាលថ្មីរបស់ Yemen មានរដ្ឋមន្ត្រីចំនួន ២៩ រូប រួមមានសមាជិក
របស់ GPC និងមុខសញ្ញាស្និតស្នាលជាមួយក្រុមជ្រុលនិយម Houthi។ ក្នុងពេលនោះ មានតែមានរដ្ឋមន្ត្រីចំនួន ៣០ នាក់ចូលរួមពិធីធ្វើសច្ចាប្រនិធានទទួលដំណែងពោល
ខាងលើ រដ្ឋមន្ត្រីចំនួន ៣ នាក់មិនចូលរួមនិងសមាជិករបស់ GPC ចំនួន ៣ នាក់ទៀត បានបដិសេធទទួលដំណែង។ ក្រោយរយៈពេលជាច្រើនសប្តាហ៍ជជែកវែកញែក
ភាគីនានានៅ Yemen ទទួលបានកិច្ចព្រមព្រៀងមួយដែល អ.ស.ប. ដើតួនាទីជាអ្នក
កណ្ដាល។ តាមនោះ លោក Khaled Bahah ត្រូវបានតែងតាំងធ្វើជានាយករដ្ឋមន្ត្រី និងទទួលខុសត្រូវក្នុងការបង្កើតរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ