រដ្ឋាភិបាលនឹងជម្រុញការបែងចែកទុន វិនិយោគដើម្បីធានាកំណើនសេដ្ឋកិច្ច
(VOVWORLD) -ក្នុងការសួរដេញដោលនាព្រឹកថ្ងៃទី១៥ មិថុនា រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung ទទួលបានសំណួរជាច្រើន ស្តីពីការបែងចែក ប្រភពធនធានជាតិ។ ក្រៅពីនោះ ដំណោះស្រាយដូចជាប្រមូលផ្តុំប្រភពកម្លាំងពលំ សង្គមសម្រាប់ការវិនិយោគអភិវឌ្ឍន៍ ជៀសវាងការខ្ជះខ្ជាយការវិនិយោគសាធារណៈ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានាលើបណ្តាគម្រោងជាតិសំខាន់ៗ ក៏ ជាខ្លឹមសារដែលអង្គប្រជុំលើកយកមកសួរដេញដោលរដ្ឋមន្ត្រី លោក Nguyen Chi Dung ផងដែរ។
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung អញ្ជើញឆ្លើយការសួរដេញដោល (រូបថតៈ quochoi.vn) |
ស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រងទុនវិនិយោគនាពេលខាងមុខ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានចាត់ទុកថា ការដែលរដ្ឋសភាផ្សព្វផ្សាយជាសាធារណច្បាប់ វិនិយោគសាធារណដោយមានដំណើរការតឹងរឹងជាងនោះ បានជួយឲ្យការគ្រប់គ្រង ទុនទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ស្តីពីដំណោះស្រាយសម្រាប់ទាក់ទាញ គម្រោងការដៃគូឯកជនសាធារណ (PPP) សំដៅបង្កើនប្រភពកម្លាំងដើម្បីការអភិវឌ្ឍ ន៍សេដ្ឋកិច្ច រដ្ឋមន្ត្រីលោក Nguyen Chi Dung បានឲ្យដឹងថា៖
“ការទាក់ទាញវិនិយោគនៅមានភាពលំអៀងរវាងតំបន់នានា ដោយឧត្តមភាព ប្រកួតប្រជែងរបស់តំបន់មានលក្ខណៈខុសគ្នា។ ពោលគឺ ខេត្ត Binh Duong ខេត្ត Dong Nai ខេត្ត Bac Ninh ខេត្ត Vinh Phu គឺមានការទាក់ទាញទុនបានល្អ ប៉ុន្តែខេត្តមួយ ចំនួននៅវាលសណ្តទន្លេ Cuu Long ឬតំបន់ភាគពាយព្យមិនអាចប្រៀបធៀបបានដែរ។តាមនោះ គប្បីបន្តវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺបណ្តុះ បណ្តាលប្រភពធនធានមនុស្ស ”។
អញ្ជើញចូលរួមបកស្រាយនៅសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៥មិថុនា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
“ខ្ញុំសូមបញ្ជាក់ទៅលើដំណោះស្រាយមួយចំនួន នោះគឺ បន្តពិនិត្យ កែតម្រូវ នូវសេចក្តីកំណត់មួយចំនួន លើកកំពស់ការទទួលខុសត្រូវរបស់អ្នកប្រមុខ។ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីបានបញ្ជាណែនាំ បង្កើនការពិនិត្យ សវនកម្ម និង ដោះ ស្រាយតឹងរឹងរាល់ទង្វើអសកម្ម”។
នាពេលល្ងាចថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងមតិបូកសសុបនិងបិទបញ្ចប់សម័យសួរដេញដោលនិងឆ្លើយការសួរ ដេញដោល៕