រដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រជាជនក្នុងពេលបង្កើនតំលៃអគ្គិសនី។
(VOV) /  
|
រដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រជាជនក្នុងពេលបង្កើនតំលៃអគ្គិសនី។ (vov.vn) |
VOV-នារសៀលថ្ងៃទី៣០កក្កដា នៅសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែ
កក្កដាឆ្នាំ២០១៣ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក
Vu Duc Dam បានឲ្យដឹងថា គោលការណ៍រួមរបស់បក្សរដ្ឋគឺកែសម្រួលតំលៃលក់
អគ្គិសនីតាមយន្តការទីផ្សារ។តាមរដ្ឋមន្ត្រីថា ប្រសិនបើតំឡើងតំលៃអគ្គិសនី
ភ្លាមៗនោះនឹងជិះឥទ្ធិពលដល់កំលាំងប្រគួតប្រជែង។រដ្ឋាភិបាលបានអះអាងថា
ក្នុងពេលគ្រប់គ្រងតំលៃអគ្គិសនី ជំនួសដោយការជួយឧបត្ថម្ភឲ្យផ្នែកអគ្គិសនី
រដ្ឋនឹងជួយឧបត្ថម្ភរួមឲ្យប្រជាជនទន្ទឹមនឹងនោះលើកទឹកចិត្តអង្គភាពអាជីវកម្ម
វិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc
Dam បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំអះអាងថា ចំពោះការផ្ដួចផ្ដើមគំនិតរបស់បក្សរដ្ឋប្រសិនបើបាន
ពន្យល់យ៉ាងពេញលេញប្រជាជននឹងគាំទ្រភ្លាម។ យើងត្រូវឈានទៅតំលៃ
ទីផ្សារដើរភ្ជាប់នឹងលក្ខណៈយន្តការជួយឧបត្ថម្ភសំរាប់ប្រជាជន ពិសេសគឺអ្នក
មានចំណូលទាបនិងជនក្រីក្រ។ និងយន្តការមួយទៀតគឺលើកទឹកចិត្តអង្គភាព
អាជីវកម្មមិនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងដោយយន្តការ
ហិរញ្ញវត្ថុដោយគោលនយោបាយពន្ធដើម្បីបណ្ដាអង្គភាពអាជីវកម្ម វិនិយោគិនផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាទំនើបជាង និងសន្សំសំចៃថាមពលជាង៕”
-VOV