រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភានូវផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០

(VOVWORLD) - ផែនការនេះ ត្រូវបានរដ្ឋាភិបាល អនុម័ត ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យនិងចេញសេចក្តីសម្រេចចិត្ត។

រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភានូវផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែតុលា (រូបថត៖ quochoi.vn)

ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ទើបតែបានចុះហត្ថលេខា លើសេចក្តីសម្រេចចិត្តលេខ ១៣៨/NQ-CP ស្តីពីផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ផែនការនេះ ត្រូវបានរដ្ឋាភិបាល អនុម័ត ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យនិងចេញសេចក្តីសម្រេចចិត្ត។

យោងតាមផែនការមេ វៀតណាមខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០; គំរូរៀបចំលំហប្រកបដោយប្រសិទ្ធភាព ឯកភាព និងនិរន្តរភាព សម្រាប់ការអភិវឌ្ឍជាតិ បង្កើតតំបន់ថាមវន្ត មជ្ឈមណ្ឌលសេដ្ឋកិច្ច   ជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានព្រមៗគ្នា និងទំនើប; រក្សាតុល្យភាពសំខាន់ៗ ធ្វើអោយប្រសើរឡើងនូវភាពធន់នៃសេដ្ឋកិច្ច; ធានាសន្តិសុខថាមពល សន្តិសុខស្បៀង និងសន្តិសុខប្រភពទឹក; បរិស្ថានអេកូឡូស៊ីត្រូវបានការពារ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ជីវភាពខាងសំភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានកែលំអរ វិស័យការពារជាតិ និងសន្តិសុខត្រូវបានធានា... ដើម្បីខិតខំធ្វើឱ្យអត្រាកំណើនជាមធ្យមនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសទាំងមូលឈានដល់ប្រមាណ ៧,០% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០២១-២០៣០។

ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដើម្បីក្លាយជាសង្គមអភិវឌ្ឍន៍ ប្រាក់ចំណូលខ្ពស់ សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអារិយ្យធម៌។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងសមកាលកម្ម។ ប្រព័ន្ធទីក្រុងឆ្លាតវៃ ទំនើប សម្បូរទៅដោយអត្តសញ្ញាណពណ៌បៃតង។ ដំណាក់កាល ២០៣១-២០៥០ ខិតខំឱ្យមានអត្រាកំណើន GDP ប្រហែល ៦,៥-៧,៥% ក្នុងមួយឆ្នាំ។ អត្រានៃនគរូបនីយកម្មនៅឆ្នាំ ២០៥០ នឹងឈានដល់ ៧០-៧៥%៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ