រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែតុលា

រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែតុលា - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ

(VOVworld)-នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលាដែលបានប្រព្រឹត្តទៅនាថ្ងៃទី
 ២៩តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc
 បានលើកច្បាស់ថា​កំណើនសេដ្ឋកិច្ចត្រីមាសទាំងបីគឺទទួលបាន៥,៩៣%។ នេះជា
ការសាកល្បងធំមួយសម្រាប់គោលដៅដែលបានដាក់ចេញក្នុងឆ្នាំ២០១៦គឺទទួល
បាន កំណើនពី៦,៣ដល់៦,៥%។​ ប៉ុន្តែ ដោយស្មារតីប្តេជ្ញាទទួលបានកម្រិតកំណើន
នេះ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំសមាជិករដ្ឋាភិបាលឲ្យផ្តោតសំខាន់ពិភាគ្សា
លើវិធាន ការមួយចំនួនដើម្បីអាចសម្រេចបានគោលដៅដែលបានដាក់ចេញ។
លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

        “បរិមាណកំណើនគឺពាក់ព័ន្ធទៅនឹងគោលដៅផ្សេងៗទៀត ជាពិសេសគឺបញ្ហា
 បំណុលសាធារណៈប្រសិនបើយើងមិនសម្រេចបាននូវកំណើន។ តាមនោះ ខ្ញុំស្នើឲ្យ
ក្រសួងស្ថាប័ននានាត្រូវពិភាគ្សាឲ្យបានម៉ត់ចត់ដើម្បីមនាំចេញដំណោះស្រាយធានា
កំណើនសម្រេចតាមគោលដៅដែលបានដាក់ចេញគឺពី៦,៣ដល់៦,៥%ក្នុងឆ្នាំ២០១៦។
  ក្នុងនោះមានវិធានការរំដោះទុនវិនិយោគផងដែរ”។

        ស្តីពីលទ្ធផលអនុវត្តភារកិច្ចក្នុងខែតុលា នាយករដ្ឋមន្ត្រីបានវាយតម្លៃថា រដ្ឋាភិ
បាលបានរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ការទូតធំបំផុតក្នុងឆ្នាំគឺសន្និសីទ
 វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ
កម្ពុជា-ឡាវ-មីយ៉ាន់ម៉ានិងវៀតណាមលើកទី៨និងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការ
យុទ្ធសាស្ត្រទន្លែទាំងបី  អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា-មេគង្គលើកទី៧។ ដោយការខិតខំ
 ប្រឹងប្រែងក្នុងការងារត្រៀមរៀបចំនោះ​ វៀតណាមបានស្តែងចេញនូវតួនាទីរបស់ខ្លួន
 ក្នុងតំបន់និងលើពិភពលោក បន្សល់ទុកនូវចំណាប់អារម្មណ៍សម្រាប់ភាគីចូលរួមសន្និ
 សីទ។​នាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាបទពិសោធន៍សំខាន់សម្រាប់វៀតណាម
រៀបចំប្រកបដោយជោគជ័យនូវសន្និសីទ APEC ២០១៧ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ