រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសំរាប់ផលិតកម្ម អាជីវកម្ម

  រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសំរាប់ផលិតកម្ម អាជីវកម្ម - ảnh 1
រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung

(VOV)_​ចាប់ពីថ្ងៃទី៥តុលា ក្រុមជំនួយការសំរាប់រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋា​ភិ
បាល នឹងទទួលព័ត៌មានផ្ទាល់ពីអង្គភាពអាជីវកម្ម តាមគេហទំព័ររបស់រដ្ឋាភិ​បាល
ដើម្បីទទួលមតិ សំណូមពររបស់អង្គភាពអាជីវកម្ម ចំពោះរដ្ឋាភិបាល។ រដ្ឋ​មន្ត្រី និងជា
ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយ​ដឹងដូច្នេះ នៅក្នុង
សន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលនារសៀលថ្ងៃទី៤​តុលា នៅទីក្រុងហាណូយ។ 
លោក Mai Tien Dung បានអោយដឹងថា៖

          “ នេះគឺជាគេហទំព័ររបស់រដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម ហើយនា​ពេល
ខាងមុខនេះ នឹងមានគេហទំព័ររបស់រដ្ឋាភិបាលជាមួយប្រជាជន។ ដូច្នេះ​ការទទួល
ព័ត៍មានរបស់អង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាលនិងការឆ្លើយរបស់​រដ្ឋាភិបាល ត្រូវ
បានបើកចំហរនិងតម្លាភាព។ តាមប្រព័ន្ធនេះ បណ្ដាសំណូមពររបស់អង្គភាពអាជីវ
កម្ម ការជំពាក់ជំពិនរបស់អង្គភាពអាជីវកម្មក្នុងដំណើការផលិតកម្ម អាជីវកម្ម ជា
ពិសេសគឺបន្ដាយន្តការ គោលនយោបាយ នឹងបានគ្រប់ក្រសួង ស្ថាប័ន និងតំបន់
ឆ្លើយបកស្រាយ។”

          ដើម្បីកសាងបរិយាកាសអាជីវកម្មល្អថែមទៀត រដ្ឋមន្ត្រី និងជាប្រធានខុទ្ទ​កា
ល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងថា៖ ​រដ្ឋាភិបាល​បាន​ប្រមូលផ្តុំ
ពិភាក្សា ធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលទាក់ទិនដល់ច្បាប់​វិនិយោគ ច្បាប់
អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ