រដ្ឋាភិបាលបណ្តោះអាសន្នថៃអះអាងសមាគ្គីជាមួយកងទ័ព


រដ្ឋាភិបាលបណ្តោះអាសន្នថៃអះអាងសមាគ្គីជាមួយកងទ័ព - ảnh 1
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងទ័ព
(Image: Vietnam+)

(VOVworld) – ឆ្លើយសម្ភាសពីសំណាក់មជ្ឈដ្ឋានអ្នកសារព័ត៌មានស្តីអំពីទំនាក់
ទំនងជាមួយកងទ័ពនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck បាន
ឲ្យដឹងថា៖ រដ្ឋាភិបាលថៃបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងទ័ព ព្រមទាំង
អះអាងថា៖ ជំនួបជាមួយបញ្ជាការកងទ័ពថ្មើរជើងថៃ ឧត្តមសេនីយ៍ Prayut
Chan-ocha នាថ្ងៃទី ៥ មិនា មិនទាក់ទិននឹងពាក្យចរចា​មអារ៉ាមស្តីអំពីការប្រេះ
ស្រាំរវាង​រដ្ឋាភិបាលនិងកងទ័ពដែលអាចនាំទៅរកការធ្វើពូលប្រហារ។ នាយក
រដ្ឋមន្ត្រី Yingluck ក៏បានសង្កត់ធ្ងន់ថា៖ បណ្ដាកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំ
កងទ័ពអាចជៀសវៀងអំពើហឹង្សា។ ក្នុងពេលនោះ បញ្ជាការកងទ័ពថ្មើរជើងថៃ
Prayut Chan-ocha ក៏បានអះអាងដែរថា៖ កងទ័ពជានិច្ចកាលរក្សាទស្សនៈកណ្ដាល
ក្នុងវិបត្តិនយោបាយនាបច្ចុប្បន្ននៅថៃព្រមទាំងដាស់តឿនបណ្ដាភាគីទាក់ទិន
ស្វែងរក វិធានការសន្តិភាព។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Yingluck បានបដិសេធ មិនលើកឡើងការពិនិត្យវាយតំលៃអំពីរយៈពេលបញ្ចប់ស្ថានភាពអស្ថិរភាពនា
បច្ចុប្បន្ននៅថៃ។ លោកស្រី Yingluck បានអះអាងជាថ្មីម្តងទៀតថា៖ បងប្រុសរបស់
លោកស្រី លោក Thaksin Shinawatra មិនទាក់ទិនដល់វិបត្តិនេះទេ។

នាថ្ងៃទី ៧ មិនា មនុស្សចំនួន ២ នាក់រងរបួសក្នុងការបាញ់កាំភ្លើងបានកើតមាន
ឡើងនៅរាជធានីបាងកក។ រឿងហេតុបានកើតមានឡើងបន្ទាប់ពីបណ្ដារដ្ឋមន្ត្រី
រដ្ឋាភិបាលបានវាយតំលៃសភាពការណ៍និងសម្រេចអំពីការបន្តអនុវត្តស្ថានភាព
ប្រកាសអាសន្នក្នុងរាជធានីដែរឬទេ។ នាបច្ចុប្បន្ន មិនទាន់រក ឃើញជនល្មើនៅ
ឡើយ។ អ្នកនាំពាក្យនៃកំលាំងបាតុករ លោក Akanat Promphan បានឲ្យដឹងថា៖ លោកមិនដឹងអំពីរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ