រដ្ឋាភិបាលប៉ាណាម៉ាខំប្រឹងប្រែងរួចផុតពីរឿងហេតុ «សំណុំឯកសាប៉ាណាម៉ា»
|
រដ្ឋាភិបាលប៉ាណាម៉ាខំប្រឹងប្រែងរួចផុតពីរឿងហេតុ «សំណុំឯកសាប៉ាណាម៉ា» (Image: VNA) |
(VOVworld) – សប្តាហ៍មួយក្រោយពីសំណុំឯកសារប៉ាណាម៉ាត្រូវបានបែកធ្លាយ
ដែលទាក់ទិនដល់ការគេចពន្ធនិងលាងប្រាក់ធំបំផុតពីមុនមក នាថ្ងៃទី ១១ មេសា រដ្ឋាភិបាលប៉ាណាម៉ាបានបង្កើននិងជំរុញយ៉ាងខ្លាំងយុទ្ធនាការទំនាក់ទំនងសាធា
រណៈមតិដោយការខំប្រឹងប្រែងនាំប្រទេសនេះរួចផុតពីរឿងហេតុពោលខាងលើ។
ក្នុងអត្ថបទមួយដែលត្រូវបានផ្ញើរដល់កាសែត New York Times ប្រធានាធិបតី
ប៉ាណាម៉ា លោក Juan Carlos Varela បានចាត់ទុកថា៖ ប៉ាណាម៉ាមិនសូវរង
ផលវិបាកពីរឿងហេតុបែកធ្លាយព័ត៌មានដែលជះឥទ្ធិពលអាក្រក់ទៅលើប្រទេស
ជាច្រើនលើពិភពលោកទេ។ លោកក៏បានសង្កត់ធ្ងន់ទៅលើវិធានការណ៍កែទម្រង់
ហិរញ្ញវត្ថុតម្លាភាព ក៏ដូចជា ការបង្កើតគណៈកម្មាធិការមួយផ្តើមគំនិតវិធានការ
ត្រួតពិនិត្យពន្ធ ហើយអះអាងថា៖ ប្រទេសនេះនឹងប្រតិបត្តិតាមបទដ្ឋានអន្តរជាតិ
ក្នុងការចែករំលែកព័ត៌មានអំពីពន្ធនិងរដ្ឋាករ៕