រដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្រិតទីផ្សារមូលបត្រ

(VOVWORLD) - ថ្លែងមតិនៅ “សន្និសីទដាក់ពង្រាយភារកិច្ចអភិវឌ្ឍន៍ទីផ្សារមូលបត្រឆ្នាំ២០២៤” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្រិត ទីផ្សារមូលបត្រវៀតណាមនៅឆ្នាំក្រោយ។

រដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្រិតទីផ្សារមូលបត្រ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VGP)
នៅក្នុងសន្និសីទ បន្ទាប់ពីបានស្តាប់មតិយោបល់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលដាក់ខ្លួនក្នុងឋានៈជាវិនិយោគិន និងអ្នកបោះផ្សាយមូលបត្រ ដើម្បីរៀបចំគោលនយោបាយក្នុងស្មារតីនៃផលប្រយោជន៍ ប្រកបដោយភាពសុខដុមរមនា ការចែករំលែកហានិភ័យ និងការការពារសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់ របស់អង្គភាពពាក់ព័ន្ធ។
ទាក់ទិននឹងការអភិវឌ្ឍទីផ្សារមូលបត្ររបស់វៀតណាមនាពេលកន្លងមក លោក នាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវចំណុចខ្វះខាត ការលំបាក និង ឧបសគ្គមួយចំនួន ព្រមទាំងបានបញ្ជាឱ្យអភិវឌ្ឍន៍ទីផ្សារមូលបត្រប្រកបដោយ សមាកាលកម្ម និងឯកភាព ក្នុងទីផ្សារហិរញ្ញវត្ថុរួមរបស់ប្រទេសជាតិ ក៏ដូចជាមាន សុវត្ថិភាព ភាពស្អាតស្អំ ប្រសិទ្ធភាព និងនិរន្តរភាពផងដែរ។ លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលនឹងប្តេជ្ញាចិត្តលើកកម្រិតទីផ្សារមូលបត្រពីកម្រិតបន្ទាប់បន្សំឡើងកម្រិតទើបលេចចេញ នាពេលខាងមុខ ហើយផ្តោតលើការអភិវឌ្ឍស្របតាមនិន្នាការ នៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ច ចំណេះដឹង ដើម្បីឲ្យ ទីផ្សារមូលបត្រវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកប ដោយនិរន្តរភាព”។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការ មូលបត្ររដ្ឋ សម្របសម្រួលជាមួយធនាគាររដ្ឋ ក្រសួងផែនការ និងវិនិយោគ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើការកសាង និងអនុវត្តន៍ភ្លាមៗ នូវកម្មវិធីសកម្មភាពជាក់ស្ដែងអំពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារមូលបត្ររហូតដល់ឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ