រដ្ឋាភិបាលបារាំងមានគោលបំណងកែលំអរទំនាក់ទំនងជាមួយសហគមន៍ជនឥស្លាម
|
រដ្ឋាភិបាលបារាំងមានគោលបំណងទំនាក់ទំនងជាមួយសហគមន៍ជនឥស្លាម (VNA) |
(VOVworld) – រដ្ឋាភិបាលបារាំងមានគោលបំណងបើកចេញទំព័រថ្មីមួយក្នុងទំ
នាក់ទំនងជាមួយសហគមន៍ជនឥស្លាមនៅប្រទេសនេះក្រោយពីភាពតានតឹង
ទាក់ទិនដល់ការវាយប្រហារភេរវកម្មដោយបណ្ដាក្រុមឥស្លាមជ្រុលនិយមនិង
អង្គការរដ្ឋឥស្លាមស្វ័យប្រហាស (IS) ហើយនាពេលថ្មីៗនេះគឺបទហាមឃាត់
សម្លៀកបំពាក់ burkini ចំពោះនារីឥស្លាមនៅឆ្នេរសមុទ្រមួយចំនួន។ នាថ្ងៃទី
២៩ សីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve និងថ្នាក់
ដឹកនាំ សហគមន៍ជនឥស្លាមនៅបារាំងបានឯកភាពជំរុញទំនាក់ទំនងល្អ
ប្រសើរវាងរដ្ឋា ភិបាលបារាំងជាមួយសហគមន៍បារាំងតាមរយៈការបង្កើត
ថវិការវិនិយោគសំរាប់ គំរោងការណ៍ទាក់ទិនដល់សហគមន៍ជនឥស្លាម៕