រដ្ឋាភិបាលប៉ាឡេស្ទីនទទួលសិទ្ធិតត្រួតត្រាតំបន់ហ្គាហ្សាពីចលនា Hamas

(VOVWORLD) - នាថ្ងៃទី ៣ តុលា អ្នកនាំពាក្យរដ្ឋាភិបាលសាមគ្គីជាតិប៉ាឡេស្ទីន លោក Yousef al-Mahmoud បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Mahmoud Abbas បានទទួលសិទ្ធិត្រួតត្រាតំបន់ហ្គាហ្សាពីបាតដៃរបស់ចលនាឥស្លាម Hamas។ 
រដ្ឋាភិបាលប៉ាឡេស្ទីនទទួលសិទ្ធិតត្រួតត្រាតំបន់ហ្គាហ្សាពីចលនា Hamas  - ảnh 1រដ្ឋាភិបាលប៉ាឡេស្ទីនទទួលសិទ្ធិតត្រួតត្រាតំបន់ហ្គាហ្សាពីចលនា Hamas  

(VOVworld) – នាថ្ងៃទី ៣ តុលា អ្នកនាំពាក្យរដ្ឋាភិបាលសាមគ្គីជាតិប៉ាឡេស្ទីន លោក Yousef al-Mahmoud បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Mahmoud Abbas បានទទួលសិទ្ធិត្រួតត្រាតំបន់ហ្គាហ្សាពីបាតដៃរបស់ចលនាឥស្លាម Hamas។ ថ្លែងមតិនៅសន្និ សីទកាសែតបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅតំបន់ហ្គាហ្សា លោក  al-Mahmoud បានឲ្យដឹងថា៖ រដ្ឋាភិបាលប៉ាឡេស្ទីនបានចាប់ផ្តើមអនុវត្តភារកិច្ចនៅតំបន់នេះ។ តាមនោះ ស្ថាប័ន ទាំងអស់ក្នុងរដ្ឋអំណាចប៉ាឡេស្ទីននឹងអនុវត្តភារកិច្ចចាំបាច់សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ហ្គាស្សាដូចជា៖ ទឹកស្អាត អគ្គិសនីនិងការងារសា្តរឡើងវិញហេដ្ឋារចនាសម្ព័ន្ធដើម្បីកែលំអជីវភាពរស់នៅខាងមុខសំរាប់ប្រជាជននៅទីនេះ។ ក្រៅពីនោះ រដ្ឋាភិបាលប៉ាឡេស្ទីនក៏បានវាយតំលៃខ្ពស់ចំពោះ «តួនាទីសំខាន់និងមានចរិតលក្ខណៈរបស់អេហ្ស៊ីប» ក្នុងការរៀបចំការចរចារសំដៅបញ្ចប់ការបែកបាកក្នុងផ្ទៃក្នុងប៉ាឡេស្ទីនផងដែរ។ ក្នុងពេលនោះ ចលនា Hamas បានចេញសេចក្តីប្រកាសជាផ្លូវការមួយដោយអះអាងថា៖ ចលនានេះបានធ្វើអស់ពីកំលាំងកាយចិត្តដើម្បីផ្ទេប្រគល់ការងាររបស់រដ្ឋអំណាចនៅតំបន់ហ្គាហ្សាសំរាប់រដ្ឋអំណាចប៉ាឡេស្ទីន។ ទន្ទឹមនឹងនោះ ចលនា Hamas ក៏បានអំពាវនាវប្រធានាធិបតី Mahmoud Abbas លុបចោលបទដាក់ទណ្ឌកម្មតម្រង់ទៅលើចលនានេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ