រដ្ឋាភិបាលផ្សព្វផ្សាយនូវព័ត៌មានជាច្រើនដែលសាធារណជនកំពុងផ្តោតការយកចិត្តទុកដាក់

(VOVWORLD) - នាយប់ថ្ងៃទី៣០ ខែសីហា នៅសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលប្រចាំខែសីហា រដ្ឋមន្រ្តីក្រសួងកសិកម្មនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានជម្រាបជូននូវលទ្ធផលលេចធ្លោលើវិស័យសេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិក្នុងរយៈពេល ៨ ខែកន្លងមក។ 
រដ្ឋាភិបាលផ្សព្វផ្សាយនូវព័ត៌មានជាច្រើនដែលសាធារណជនកំពុងផ្តោតការយកចិត្តទុកដាក់ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Quang Hieu/VGP)

លោក Mai Tien បានឲ្យដឹងថា សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលក្នុងខែសីហានិង រយៈពេល៨ខែនៃឆ្នាំ២០១៨នេះបន្តទទួលបានលទ្ធផលវិជ្ជមាន។ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ត្រូវបានគ្រប់គ្រងជាបន្ត។ CPI នៅក្នុងខែសីហាបានកើនឡើងបន្តិច (ពោលគឺ 0,45%) បើប្រៀបធៀបទៅនិងខែមុន។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាមធ្យមនៅក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០១៨ បាន កើនឡើង 3,52% ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧។ ទំនុកចិត្តរបស់អ្នកវិនិយោគទុនបរទេសលើវិស័យសេដ្ឋកិច្ចវៀតណាមនៅតែត្រូវបានគត់សម្គាល់និងបានអះអាងនៅក្នុងបរិបទនៃស្ថានភាពពិភពលោកដែលកំពុងផ្លាស់ប្តូរដូចសព្វថ្ងៃ។

នៅសន្និសីទសារព័ត៌មាននេះ ថ្នាក់ដឹកនាំនៃក្រសួង និងស្ថាប័នជាច្រើនបានផ្តល់ចម្លើយលើសំណួរជាច្រើនរបស់អ្នកសារព័ត៌មាន ចំពោះបញ្ហាដែលសាធារណជនកំពុង យកចិត្តទុកដាក់។ ចំពោះព័ត៌មានស្តីពីការសាងសង់ស្ថានីយក្រោមដី C9 នៅក្បែរ បឹង Hoan Kiem នឹងធ្វើឲ្យបាត់បង់ទេសភាពទីក្រុងនិងប៉ះពាល់ដល់បេតិកភណ្ឌប្រវត្តិសាស្ត្រ របស់បឹង Hoan Kiem នោះ អនុរដ្ឋមន្ត្រីក្រសួងគមនាគមនិងដឹកជញ្ជូន វៀតណាម លោក Nguyen Ngoc Dong បានអះអាងថា៖ “យោងតាមមុខងាររបស់ខ្លួន ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ត្រូវតែដាក់ចេញមតិយោបល់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌនេះ។

ថ្វីត្បិតតែ ឈរលើមូលដ្ឋាននៃការវាយតម្លៃនូវផលប៉ះពាល់រួមទាំងផលប៉ះពាល់ពីបរិស្ថាន ផលប៉ះពាល់ដល់ការគ្រប់គ្រងបេតិកភណ្ឌនិងការបេតិកភណ្ឌផង តាមនោះ ទីក្រុងហាណូយត្រូវមានភារកិច្ចបន្តតាមដានវាយតម្លៃនិងមានរបាយការណ៍ដោយធានាថាស្ថានីយ៍នេះស្ថិតនៅក្នុងសមត្ថភាពដឹកជញ្ជូនត្រឹមត្រូវ ប៉ុន្តែក៏ត្រូវធានាឱ្យបាននូវការអភិរក្សនិងស្របតាមការអនុញ្ញត្តិពីច្បាប់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ