រដ្ឋាភិបាលពិភាគ្សាវិធានការជាក់ស្ដែងសំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
|
រដ្ឋាភិបាលពិភាគ្សាវិធានការជាក់ស្ដែងសំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (VGP) |
Vovworld-នាថ្ងៃទី២៧ឧសភានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលសាមញ្ញខែឧសភា។
ស្ថានភាពសេដ្ឋកិច្ចសង្គមខែឧសភានិងគិតរួម៥ខែដើមឆ្នាំនេះបន្តល្បឿនកំណើន
និងអភិវឌ្ឍន៍ អតិផរណាជាមធ្យមក្នុង៥ខែដើមឆ្នាំបានកើនឡើង០,៨៣% ម៉ាក្រូ
សេដ្ឋកិច្ចកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិសន្និដ្ឋានសម័យប្រជុំនេះ
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានលើកច្បាស់ថា៖
“យើងទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
ជាមួយកូរ៉េខាងត្បូងនិងប្រទេសមួយចំនួនទៀតដើម្បីបើកទីផ្សារសមរាប់ផ្លែដូង ផ្លែ
ស្វាយជាដើម។ និងនាពេលខាងមុខចរចារ FTA ជាមួយ EU ក៏នឹងបានបញ្ចប់។
រដ្ឋាភិបាលបើកទ្វាទីផ្សារដោយបែបនោះ រីឯរាល់ការជំពះជំពិនរបស់អង្គភាព
អាជីវកម្មគឺយើងត្រូវបង្កលក្ខណៈសំរាប់ផលិតកម្មអាជីវកម្មអភិវឌ្ឍន៍៕”