រដ្ឋាភិបាលមិនកែប្រែបណ្ដាគោលដៅសេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ
|
រដ្ឋាភិបាលមិនកែប្រែបណ្ដាគោលដៅសេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ (VGP) |
Vovworld-នាព្រឹកថ្ងៃទី៣១កក្កដា រដ្ឋាភិបាលវៀតណាមបន្តសម័យប្រជុំប្រចាំខែកក្កដាសំដៅវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមខែកក្កដានិង៧ខែដើម
ឆ្នាំក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung។ តាមការវាយតំលៃរបស់សមាជិករដ្ឋាភិបាលថាស្ថានភាពសេដ្ឋកិច្ចសង្គមខែកក្កដានិង៧
ខែដើមឆ្នាំបន្តមានបំរ៉ែបំរួលតាមទិសសកម្ម។ អតិផរណាខែកក្កដាបានត្រួតពិនិត្យ
នៅកំរិត១,៦២% កំរិតទាបបំផុតក្នុងអំឡុង១៣ឆ្នាំកន្លងមក។តំលៃប្រាក់នាំចេញ
ក្នុងខែកក្កដាកើនឡើង១៤%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ថ្លែង
មតិនៅម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖
“រដ្ឋាភិបាលប្តេជ្ញាមិនកែប្រែគោលដៅភារកិច្ចណាមួយឡើយ។ នៅសល់៥
ខែទៀត យើងឯកភាពរក្សាគោលដៅដែលបានដាក់ចេញតាំងពីដើមឆ្នាំ ខំប្រឹងប្រែងដោយវិធានការព្រមៗគ្នាដើម្បីអនុវត្តទទួលបានគោលដៅ។ ខ្ញុំស្នើរបណ្ដា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្តេជ្ញាបញ្ជាណែនាំលាតត្រដាងអនុវត្ត៕”