រដ្ឋាភិបាលមានគោលបំណងទទួលមតិស្មោះត្រង់ពីសហគ្រាស

(VOVWORLD) -ដោយប្រធានបទ”រួមដំណើរជាមួយសហគ្រាស”សន្និសីទសំខាន់លើកទីពីររវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយសហគ្រាសបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៧ ឧសភានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
រដ្ឋាភិបាលមានគោលបំណងទទួលមតិស្មោះត្រង់ពីសហគ្រាស - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  

ដោយប្រធានបទ” រួមដំណើរជាមួយសហគ្រាស” សន្និសីទសំខាន់លើកទីពីរ រវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជាមួយសហគ្រាស បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៧ ឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc។ សន្និសីទលើកនេះមានការចូលរួមរបស់ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បណ្ដាសមាជិករដ្ឋាភិបាល សម្ព័ន្ធសមាគម សមាគមមុខរបរនិងតំណាងអាជីវករចំនួនពីរពាន់នាក់។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោលបំណងថា៖បណ្ដាសមាជិកផ្តល់មតិយ៉ាងស្មោះត្រង់និងស្ថាបនា តាមនោះនាំចេញដំណោះស្រាយជាក់ស្ដែង ដើម្បីកែទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាលមួយរួមដំណើរជាមួយសហគ្រាសជានិច្ច បង្កលក្ខណះងាយស្រួលបំផុត ដើម្បីសហគ្រាសលើកកំពស់សមត្ថភាពប្រកួតប្រជែងអភិវឌ្ឍន៍និរន្តរភាព។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖

          “ សន្និសីទលើកនេះពិភាក្សាអំពីសកម្មភាពនាពេលខាងមុខ ដើម្បីបង្កើតកម្លាំងលោតផ្លោះនាពេលខាងមុខ។ដូច្នេះ រដ្ឋាភិបាលមានគោលបំណងថា៖ទទួលបានមតិស្មោះត្រង់ពីសហគ្រាស។ ស្មារតីរបស់សន្និសីទលើកនេះគឺស្មោះត្រង់ និងស្ថាបនា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ