រដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ព្រមនឹងសំណូមពរទាំង ៤ របស់បណ្ដាក្រុមប្រដាប់អាវុធ

រដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ព្រមនឹងសំណូមពរទាំង ៤ របស់បណ្ដាក្រុមប្រដាប់អាវុធ  - ảnh 1
រដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ព្រមនឹងសំណូមពរទាំង ៤ របស់បណ្ដាក្រុមប្រដាប់អាវុធ (VNA)


(VOVworld) – សារព័ត៌មានមីយ៉ាន់ម៉ាដកស្រង់ព័ត៌មានខុទ្ទកាល័យប្រធានាធិបតី
នាថ្ងៃទី ១៩ តុលា បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះបានយល់ព្រមនឹង
សំណូមពរទាំង ៤ ក្នុងចំណោមសំណូមពរចំនួន ៨ ដែលក្រុមប្រឹក្សាសហព័ន្ធបង្រួប
បង្រួមជនជាតិ (UNFC) តំណាងឲ្យបណ្ដាក្រុមប្រដាប់អាវុធមិនទាន់ចុះហត្ថលេខា
លើកិច្ចព្រមព្រៀងឈប់បាញ់ក្នុងទូទាំងប្រទេស (NCA) បាននាំចេញ។ នៅសម័យ
ប្រជុំរវាងគណៈកម្មាធិការសន្តិភាពនៃរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមចរចារនយោ
បាយ (DPN) របស់ UNFC ដែលបានប្រព្រឹត្តទៅនៅទីក្រុង Yangon នាថ្ងៃទី ១៨
តុលា គណៈកម្មាធិការសន្តិភាពបានឯកភាពអំពីសំណូមពរទាំង ៤ ពោលខាង
លើដើម្បីបន្តការចរចារ។ ប្រធានគណៈកម្មាធិការសន្តិភាព លោក Tin Myo Win
បានឲ្យដឹងថា៖ បណ្ដាមាត្រាដែលរដ្ឋាភិបាល ក្រុមប្រដាប់អាវុធជាតិ និងគណៈ
បក្សផ្សេងៗទៀតបានរៀបចំឡើង មិនទាន់ត្រូវបានអនុម័តនៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ