|
យេម៉ែននៅកំពុងលិចជ្រៅក្នុងសង្គ្រាមស៊ីវិល (រូបថត៖AFP) |
(VOVworld) - គេហទំព័រ Gulfnews របស់អារ៉ាប់ប៊ីសាអូឌីត (UAE) នាថ្ងៃទី២៣
កក្កដា បានចុះផ្សាយថា គណៈប្រតិភូរដ្ឋាភិបាលយេម៉ែនប្រកាសនឹងចាកចេញពី
Kuwait ជាប្រទេសទទួលរៀបចំវង់ចរចារសន្តិភាពយេម៉ែនគាំពារដោយអ.ស.ប នា
ដើមខែសីហាខាងមុខ បើទោះបីជាភាគីប្រឆាំងនានានៅប្រទេសមជ្ឈឹមបូព៌ា នេះមិន
សំរេចបាននូវកិច្ចព្រមព្រៀងសន្តិភាពសំដៅបញ្ចប់សង្គ្រាមស៊ីវិលក៏ដោយ។មុន
នោះ នាថ្ងៃទី២១ កក្កដា Kuwait បានដាក់ចេញឱសានវាទដោយសំណូមពរឲ្យ ភាគី
ប្រឆាំងនានានៅយេម៉ែនត្រូវសំរេចលើកិច្ចព្រមព្រៀងក្នុងរយៈពេល១៥ថ្ងៃ បើមិន
ដូច្នេះទេ គណៈប្រតិភូនៃភាគីទាំងនេះត្រូវចាកចេញពី Kuwait។
ប្រតិកម្មចំពោះសេចក្ដីប្រកាសពោលខាងលើរបស់ Kuwait រដ្ឋមន្រ្តីការបរទេស
និងជាប្រធានគណៈប្រតិភូចរចារនៃរដ្ឋាភិបាលយេម៉ែនលោក Abdul Malik Al
Mikhlafi បានអះអាងថា យេម៉ែននឹងខំប្រឹងប្រែងសំរេចការចរចារទាន់ពេលវេលា
ដោយសារនេះជាឱកាសចុងក្រោយដើម្បីភាគីនានាឆ្ពោះទៅដំណោះស្រាយ
នយោបាយសំដៅបញ្ចប់ជំលោះនៅប្រទេសយេម៉ែន។លោក Mikhlafi ក៏បាន
ប្រកាសថា គណៈប្រតិភូរដ្ឋាភិបាលនឹងចាកចេញពី Kuwait នាដើមខែខាងមុខ
សម្បីតែក្នុងករណីដែលពួកគេមិនសំរេចលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុម
ឧទ្ទាម Houthi និងកងកម្លាំងស្មោះត្រង់ជាមួយប្រធានាធិបតីត្រូវផ្ដួលរលំលោក
Ali Abdullah Saleh៕