រដ្ឋាភិបាលលីបី៖ ការបះទង្គិចនៅ Benghazi ជាពលប្រហារ
|
ការបះទង្គិចនៅ Benghazi នាថ្ងៃទី១៦ឧសភា (រូបថត ៖THX/TTXVN)
|
(VOVworld)-នាយប់ថ្ងៃទី១៧ឧសភា នាយករដ្ឋមន្រ្តីលីបីរួមជាមួយប្រធានរដ្ឋសភា
ប្រធានសេនាធិការ នៃបណ្តាកងកម្លាំងប្រដាប់អាវុធលីបីបានចេញសេចក្តី ថ្លែង
ការរួម ដោយចោទប្រកាន់ស្ថានភាពអំពើហឹង្សានៅ Benghazi និងចាត់ទុក ថា ការ
បះទង្គិចនាថ្ងៃទី១៦ឧសភា បណ្តាលឲ្យមនុស្សចំនួន ៧៩នាក់ត្រូវស្លាប់ និងមនុស្ស ចំនួន១៤១នាក់ផ្សេងទៀតរងរបួស ជាការធ្វើពលប្រហាររបស់អតីត នាយឧត្តម
សេនីយ៍ Khanifa Haftar ដោយគោលដៅបុគ្គល។ សេចក្តីថ្លែងការ បានលើកច្បាស់
ថា កងកម្លាំងរបស់នាយឧត្តមសេនីយ៍ គឺមិនស្របច្បាប់ ព្រមទាំងអំពាវនាវភាគី
នានាអត់ធ្មត់ និងប្រជាជន Benghazi ត្រូវឆ្លាតច្ងាយពីពួកធ្វើ ពលប្រហារ។
ក្នុងថ្ងៃទី១៧ឧសភា រដ្ឋាភិបាលបណ្តោះអាសន្នលីបីបានបង្កើតតំបន់ហាម
ឃាត់ការហោះហើរនៅ Benghazi និងតំបន់ទាក់ទិននានាសំដៅរារាំងកងកម្លាំង
ដឹកនាំដោយលោក Khalifa៕