រដ្ឋាភិបាលវ៉េណេស៊ុយអេឡាមានសុទិដ្ឋិនិយមអំពីការទទួលបានកិច្ចព្រមព្រៀងជាមួយភាគីប្រឆាំង
(VOVWORLD) - នាថ្ងៃទី ២ ធ្នូ រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនិងវប្បធម៌វេណេស៊ុយអេឡាលោក Jorge Rodriguez បានអះអាងថា៖ ក្រោយរយៈពេល ២ ថ្ងៃជួបចរចានៅសាធារណៈរដ្ឋ Dominicana រដ្ឋាភិបាលវ៉េណេស៊ុយអេឡានិងសម្ព័ន្ធភាពតុសាមគ្គីភាពប្រជាធិបតេយ្យ (MDU) (ភាគីប្រឆាំង) បានឈានទៅការទទួលបានកិច្ចព្រមព្រៀងសំដៅដោះស្រាយវិបត្តិ នយោបាយដ៏ធ្ងន់ធ្ងរនៅប្រទេសអាមេរិកឡាទីននេះ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាមានសុទិដ្ឋិនិយមអំពីការទទួលបានកិច្ចព្រមព្រៀងជាមួយភាគីប្រឆាំង |
(VOVworld) – នាថ្ងៃទី ២ ធ្នូ រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនិងវប្បធម៌វេណេស៊ុយអេឡាលោក Jorge Rodriguez បានអះអាងថា៖ ក្រោយរយៈពេល ២ ថ្ងៃជួបចរចានៅសាធារណៈរដ្ឋ Dominicana រដ្ឋាភិបាលវ៉េណេស៊ុយអេឡានិងសម្ព័ន្ធភាពតុសាមគ្គីភាពប្រជាធិបតេយ្យ (MDU) (ភាគីប្រឆាំង) បានឈានទៅការទទួលបានកិច្ចព្រមព្រៀងសំដៅដោះស្រាយវិបត្តិ នយោបាយដ៏ធ្ងន់ធ្ងរនៅប្រទេសអាមេរិកឡាទីននេះ។ រដ្ឋមន្ត្រី Rodriguez ទទួលស្គាល់ថា៖ តំណាង MUD បានសម្តែងការព្រួយបារម្មណ៍ចំពោះដំណើររៀបចំការបោះឆ្នោតសកលនៅ វ៉េណេស៊ុយអេឡា ប៉ុន្តែ រដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro បានចាត់ទុកថា៖ បញ្ហាបន្ទាន់បច្ចុប្បន្នគឺត្រូវបញ្ចប់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងប្រទេសនេះដើម្បីប្រជាជន មានឱកាសទាក់ទងជាមួយស្បៀងអាហារនិងសេវាកម្មចាំបាច់៕