រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាមានសុទិដ្ឋិនិយមអំពីលទ្ធភាពធ្វើកិច្ចសន្ទនាជាមួយភាគីប្រឆាំង

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាមានសុទិដ្ឋិនិយមអំពីលទ្ធភាពធ្វើកិច្ចសន្ទនាជាមួយភាគីប្រឆាំង - ảnh 1
ប្រធានាធិបតី Nicolas Maduro ក្នុងការធ្វើដង្ហែរក្បួនគាំទ្ររដ្ឋាភិបាលនៅរដ្ឋធានី Caracas
នាថ្ងៃទី១ កញ្ញា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៣ កញ្ញា តំណាងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បាន
សំដែងសុទិដ្ឋិនិយមអំពីលទ្ធភាពធ្វើកិច្ចសន្ទនាជាផ្លូវការជាមួយសម្ព័ន្ធភាពសាមគ្គី
ភាពប្រជាធិបតេយ្យ (MUD) ប្រឆាំង សំដៅដោះស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ
នាបច្ចុប្បន្ន។លោក Jorge Rodriguez ដែលជាតំណាងឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយ
អេឡាចូលរួមការពន្លឿនកិច្ចសន្ទនាជាមួយ MUD ឲ្យដឹងថា ភាគីទាំងពីរទទួលបាន
ការរីកចម្រើនក្នុងការដាក់ចេញដំណើរសន្ទនា ប៉ុន្តែលោកបានអះអាងជាថ្មីម្ដង
ទៀតថា Caracas នឹងមិនធ្វើការសន្ទនាជាមួយភាគីប្រឆាំងអំពីការបោះ ប្រជាមតិ
សំដៅទម្លាក់ប្រធានាធិបតី Nicolas Maduro ពីតំណែងដូចលក្ខណៈ ដែលភាគីនេះ
ដាក់ចេញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ