រដ្ឋាភិបាលវៀតណាមកំណត់គោលដៅបង្កើនកំណើន GDP កើន ៦.៥% នៅឆ្នាំ ២០២១
(VOVWORLD) - រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលដៅកំណើនសេដ្ឋកិច្ចដែលមានសារៈសំខាន់ជាពិសេស។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថា បញ្ចប់កិច្ចប្រជុំ (រូបថត៖ VGP) |
នាថ្ងៃទី ២៩ ធ្នូ អញ្ជើញថ្លែងសុន្ទរកថា បញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋាននានា ក្រោយរយៈពេលធ្វើការ ១ ថ្ងៃកន្លះ មក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីវៀតណាមជានិច្ចកាលជាខឿនសេដ្ឋ កិច្ចមានភាពស្វាហាប់ មានភាពច្នៃប្រឌិត និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយស្ថេរភាពនិងនិរន្តរភាព។ យ៉ាងណាមិញ រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលដៅកំណើនសេដ្ឋកិច្ចដែលមានសារៈ សំខាន់ជាពិសេស។
ចំពោះមុខស្ថានភាពជាក់ស្តែងនៃតម្រូវការអភិវឌ្ឍន៍ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានកំណត់គោលដៅដើម្បីសម្រេចបាននូវកំណើន GDP សម្រាប់ឆ្នាំ ២០២១ ទទួលបាន ៦.៥% ឬ ខ្ពស់ជាងនេះ ព្រមទាំងរៀបចំកត្តាមូលដ្ឋានគ្រឹះ ដើម្បីបង្កើនល្បឿនក្នុងដំណាក់កាលពីឆ្នាំ ២០២២ តទៅ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “យើងបានឯកភាពលើមប្រធានបទនៃឆ្នាំ ២០២១ គឺសាមគ្គីភាព វិន័យ ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ប្រាថ្នា និងការអភិវឌ្ឍ។ ឈរលើស្មារតីនេះ ឯកភាពទិសដៅនៃការគ្រប់គ្រងនិងការអភិវឌ្ឍន៍ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លានិងមានប្រសិទ្ធិភាព ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ក៏ដូចជាអភិវឌ្ឍនៅគ្រប់សាខានិងគ្រប់មូលដ្ឋាន។ ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវគោល ដៅនិងភារកិច្ចក្នុងឆ្នាំ ២០២១ បង្កើតបានជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអនុវត្តរាល់គោលដៅនិងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំ, ១០ ឆ្នាំខាងមុខនិងឈានដល់សម្រេចជាស្ថាពរនូវសេច ក្តីប៉ងប្រាថ្នានៃចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ស្របតាមសេចក្តីសម្រេចចិត្តរបស់បក្សនិងរដ្ឋសភា”។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវផ្តោតការយកចិត្តទុកដាក់លើការកែលម្អអភិបាលកិច្ចជាតិ បន្តកសាងក្បាលម៉ាស៊ីនរដ្ឋ ដែលកាន់តែមានប្រសិទ្ធិភាព៕