រដ្ឋាភិបាលវៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីសម្រេចគោលដៅនាឆ្នាំ ២០១៤
|
រដ្ឋាភិបាលវៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីសម្រេចគោលដៅនាឆ្នាំ ២០១៤ (Image: VOV) |
(VOVworld)- ក្នុងរយៈពេល ២ ថ្ងៃទីគឺថ្ងៃទី ២៧ និងទី ២៨ សីហា នៅទីក្រុងហាណូយ សម័យប្រជុំប្រចាំខែសីហាឆ្នាំ ២០១៤ បានប្រព្រឹត្តទៅក្រោមការធ្វើជាអធិបតីរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung។ ថ្លែងមតិសន្និដ្ឋានសម័យប្រជុំ
លើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃថា៖ ក្រោមការដឹកនាំរបស់
បក្ស ការខំប្រឹងប្រែងរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល ក្នុងរយៈ
ពេល ៨ ខែដើមឆ្នាំ ២០១៤ ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តផ្លាស់ប្តូរយ៉ាងសកម្ម ព្រមគ្នាៗ
លើគ្រប់វិស័យ។ គ្រិះស្ថាន ម៉ាក្រូសេដ្ឋកិច្ចកាន់តែស្ថិរភាព មាំមួនជាងអតិផរណាត្រូវ
បានទប់ស្កាត់។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាណែនាំថា៖ ក្នុងរយៈពេល
៤ ខែចុងឆ្នាំ ២០១៤ យើងត្រូវប្តេជ្ញាអនុវត្តគោលដៅដែលបានដាក់ចេញដើម្បីទទួល
បានលទ្ធផលខ្ពស់បង្កើតបុព្ធបទសំរាប់ការអភិវឌ្ឍន៍និងកំណើនសេដ្ឋកិច្ចខ្ពស់ជាង
សំរាប់ឆ្នាំ ២០១៥ និងបណ្ដាឆ្នាំជាបន្ត។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាមក៏បានស្នើរឲ្យបណ្ដាក្រសួងផ្នែកតំបន់បន្តដោះស្រាយការលំបាកសំរាប់
អង្គភាពអាជីវកម្មជំរុញកំណើនលើវិស័យកសិកម្មឧស្សាហកម្មនិងសេវ៉ាកម្ម ខំប្រឹងប្រែងទទួលបានលឿនកំណើន GDP ៥,៨% ផងដែរ។
ក្រៅពីនោះ លោក Nguyen Tan Dung បានរំលឹក បណ្ដាក្រសួងផ្នែកបង្កើនកិច្ចការពារ
ប្រទេស រក្សាសណ្ដាប់ធ្នាប់សង្គម ជំរុញសកម្មភាពកិច្ចការបរទេសនិងសមាហរណកម្ម
អន្តរជាតិរួមចំណែករក្សារឹងមាំអធិបតេយ្យភាពនិងបូរភាពដែនដីនិងឋានៈរបស់
វៀតណាមលើឆាកអន្តរជាតិ៕