រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ជប៉ុន

(VOVWORLD) - រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ បង្កគ្រប់លក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសជប៉ុន ដែលក្នុងនោះមាន Honda ដើម្បីធ្វើអាជីវកម្ម ប្រកបដោយជោគជ័យនៅវៀតណាម។ 
រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ជប៉ុន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Seiji Kuraishi អនុប្រធាននិងជានាយកប្រតិបតិ្តក្រុមហ៊ុន Honda Motor (រូបថត៖ chinhphu.vn)

នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោក Seiji Kuraishi អនុប្រធាននិងជានាយកប្រតិបតិ្តក្រុមហ៊ុន Honda Motor កាលពីថ្ងៃទី១៥ ខែ មករា នៅរដ្ឋធានីហាណូយ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Honda ដែលមានផលិតផលល្អជាច្រើន ហើយសកម្មធ្វើសកម្មភាព សង្គមកិច្ច ព្រមទាំងសម្ដែងនូវគោលបំណងចង់អោយ Honda ជំរុញខ្លាំងការ ប្រើប្រាស់គ្រឿងបន្លាស់ផ្គត់ផ្គង់សម្រាប់ការផលិតរថយន្ត Honda នៅវៀតណាម ព្រោះថាវៀតណាមមានលក្ខណៈងាយស្រួលសម្រាប់ការងារនេះ ផងដែរ។

        ចំណែកឯលោក Kuraishi វិញ បានអោយដឹងថា ក្រុមហ៊ុន Honda កំពុង បើកទូលាយទៅក្នុងវិស័យផលិតរថយន្ត ដោយសារតែវៀតណាមជាទីផ្សារមួយ ក្នុងចំណោមទីផ្សារសំខាន់ៗ។ ដោយហេតុនេះ Honda សង្ឃឹមថា នឹងបន្តទទួល បានការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអ ញ្ជើញទទួលជួបជាមួយលោក Tatsuo Yasunaga ប្រធាននិងជានាយកប្រតិបតិ្ត ក្រុមហ៊ុន Mitsui របស់ជប៉ុន។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា Mitsui ជាសម្ព័ន្ធក្រុមហ៊ុនធំមួយលើពិភពលោក ហេតុ ដូច្នេះហើយ ជោគជ័យនៃសហគ្រាសនេះ នឹងនាំសម្ព័ន្ធក្រុមហ៊ុនធំៗផ្សេងទៀត ចូលមកវៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងថា ដោយការ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ជាពិសេសគឺ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ គឺ Mitsui អាចនឹងនរចិត្តចំពោះមូលដ្ឋាន គតិយុត្តនាពេលបណ្ដាក់ ទុននិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ