រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មហ្វីលីពីនវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម
|
រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មហ្វីលីពីនវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម |
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះអាងប្រ
ការនេះ នារសៀលថ្ងៃទី២១ តុលា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការ
បរទេសហ្វីលីពីន លោក Albert Del Rosario ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធ
ផលនៃសម័យប្រជុំលើកទី៨ របស់គណៈកម្មាធិការសហប្រិតបត្តិការទ្វេភាគី វៀត
ណាម-ហ្វីលីពីន ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរអញ្ជើញជាសហអធិ
បតី។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ គោលនយោបាយមុនក៏ដូចជាក្រោយ របស់
វៀតណាមគឺបន្តខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយហ្វីលីពីនជំ
រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី នាពេលខាងមុខនេះ។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយភាគីទាំងពីរបន្តលៃទុកអាទិភាពជាង
ទៀតចំពោះកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិ
បត្តិការនេសាទ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ សន្តិសុខ ការពារជាតិ។
រីឯ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Albert Del Rosario បានអះ
អាងថា៖ហ្វីលីពីនយកចិត្តទុកដាក់ជាពិសេស អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិ
ការជាមួយវៀតណាម។ ស្ដីពីបញ្ហានៅសមុទ្រខាងកើត លោក Albert Del Rosario
បានសម្ដែងការព្រួយបារម្ភចំពោះបំរ៉េបំរួលដ៏ស្មុគ្រស្មាញនៅសមុទ្រខាងកើយ
ហើយសង្កត់ធ្ងន់ថា៖ បញ្ហានេះត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩
៨២ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់៕