រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង

(VOVWORLD) -គឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh នៅក្នុងជំនួបសន្ទនាជាមួយប្រធានក្រុមសមាជិកមិត្តភាពកូរ៉េខាងត្បូង-វៀតណាមលោក Kim Hack Yong នាថ្ងៃទី២២ កញ្ញានៅទីក្រុងហាណូយ។ លោក Truong Hoa Binh បានអះអាងថា៖ នា
រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង - ảnh 1

រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង

          នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh នៅក្នុងជំនួបសន្ទនាជាមួយប្រធានក្រុមសមាជិកមិត្តភាពកូរ៉េខាងត្បូង-វៀតណាមលោក Kim Hack Yong នាថ្ងៃទី២២ កញ្ញានៅទីក្រុងហាណូយ។ លោក Truong Hoa Binh បានអះអាងថា៖ នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវជំរុញខ្លាំងថែមទៀត ជំនួបប្រាស្រ័យជាន់ខ្ពស់ដើម្បីបង្កើនទំនុកទុកចិត្តខាងនយោបាយ បើកទូលាយកិច្ចសហប្រតិបត្តិការ  ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសកាន់តែស៊ីជំរៅ និងបើកទូលាយថែមទៀត។ 

រីឯ  ប្រធានក្រុមសមាជិកមិត្តភាពកូរ៉េខាងត្បូង-វៀតណាមលោក Kim Hack Yong បានអះអាងថា៖នឹងបន្តរក្សាតួនាទីជាដៃគូធំបំផុតអំពីការវិនិយោគ ផ្គត់ផ្គងទុន ODA ទេសចរណ៍ និងពាណិជ្ជកម្មនៅ វៀត ណាម  ហើយក៏ស្នើថា៖រដ្ឋាភិបាលបន្តបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគ និងធ្វើសកម្មភាពនៅវៀតណាមនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ