រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស

រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស - ảnh 1
រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស

          (VOV)_នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung
នៅក្នុងជំនួបសន្ទនាជាមួយលោក Jung Yeon In អគ្គនាយកក្រុមហ៊ុន ទទួល ខុសត្រូវ
មានកំរិតឧស្សាហកម្មធ្ងន់ Doosan Viet Nam ( Doosan Vina ) របស់កូរ៉េខាងត្បូង និងលោក Roongrote Rangsiyobath ប្រធាននិងជានាយក ប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG
ថៃ។

          នៅក្នុងជំនួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន​ Doosan Vina ​លោក Jung
Yeon In​ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung មានគោលបំណងថា៖  ក្រុមហ៊ុន
​ Doosan Vina បន្តបើកទូលាយទ្រង់ទ្រាយវិនិយោគ បង្កើនអត្រាផលិត ផលក្នុងស្រុក
ថែមទៀត។ ទន្ទឹមនឹងផលិតកម្មសម្ភារះ ផលិតផលឧស្សាហកម្មធ្ងន់នេះ ក្រុមហ៊ុនក៏
ត្រូវយកចិត្តទុកដាក់ ស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលឧបត្ថម្ភផ្សេងៗទៀត។ រីឯ អគ្គនា
យក លោក Jung Yeon In​  បានអះអាងថា៖ ក្រុមហ៊ុន​ Doosan Vina ជានិច្ចកាលយក
ចិត្តទុកដាក់ជាពិសេសដល់ការងារធានាសុវត្ថិភាពពលករ និងការពារបរិស្ថានក្នុងដំ
ណើការសហប្រតិបត្តិការវិនិយោគនៅវៀតណាម។ អគ្គក្រុមហ៊ុន ​Doosan Vina​ បាន
សន្យាថា៖នឹងអនុវត្តយ៉ាងម៉ត់ចត់ បណ្ដាកិច្ចព្រម ព្រៀងសហប្រតិបត្តិការដែលភាគី
ទាំងពីរបានចុះហត្ថលេខា ក៏ដូចជាការកំណត់ផ្សេងៗក្នុងច្បាប់វៀតណាម។

          នៅក្នុងជំនួបសន្ទនាជាមួយ លោក Roongrote Rangsiyobath ប្រធាន និងជា
នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG ថៃ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung 
បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធ ក្រុមហ៊ុន  SCG ជាមួយ
អង្គភាពអាជីវកម្មផ្សេងៗរបស់វៀតណាម ក្នុងវិស័យថាមពល  ជួញដូរប្រេងឧស្ម័ន
 និងសំណង់។ នាពេលខាងមុខនេះ បណ្ដាស្ថាប័នវៀតណាមនឹងបន្តបង្កលក្ខណះងាយ
ស្រួល ដើម្បីគំរោងការណ៍នានារបស់សម្ព័ន្ធក្រុមហ៊ុនបាន អនុវត្តតាមផែនការ។ រីឯ
ភាគីសម្ព័ន្ធក្រុមហ៊ុន SCG លោក Roongrote Rangsiyobath  បានអះអាងថា៖ បន្ត
សហប្រតិបត្តិការជាមួយបណ្ដាស្ថាប័ន  អង្គភាពអាជីវកម្មវៀតណាម ដើម្បីអនុវត្ត
គំរោងការណ៍នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ