រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងក្នុងការងារគាំពារពលរដ្ឋ
(VOVWORLD) - នោះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៊ីលោក Le Quy Quynh ពេលដែលឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារ សារព័ត៌មានវៀតណាមប្រចាំម៉ាឡេស៊ី ក្រោយពីការដែលតុលាការជាន់ខ្ពស់ Shah Alam នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ីកាត់ក្ដីដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំនិង៤ខែទៅលើអ្នកស្រី Doan Thi Huong។
ឯកអគ្គរដ្ឋទូត Le Quy Quynh ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅតុលាការជាន់ខ្ពស់ Shah Alam (រូបថត៖ TTXVN) |
ឯកអគ្គរដ្ឋទូត Le Quy Quynh ក៏បានសង្កត់ធ្ងន់ដែរថា ដូចជាជនសង្ស័យជនជាតិឥណ្ឌូនេស៊ីអ្នកស្រី Siti Aisyah ដែលត្រូវបានដោះលែងកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ អ្នកស្រី Doan Thi Huong ពិតជាជនរងគ្រោះនៃរឿងហេតុនេះ។
ក្នុងរឿងហេតុធ្វើឃាតពលរដ្ឋកូរ៉េខាងជើងលោក Kim Chol កាលពីឆ្នាំ ២០១៧ ជនជាប់ចោទ Doan Thi Huong ត្រូវបានចោទប្រកាន់ពីបទមានចេតនា បង្ករបួសស្នាមដោយមធ្យោបាយគ្រោះថ្នាក់នានាដែលជំនួសអោយបទឃាតកម្មវិញ។
នាថ្ងៃទី១ ខែមេសា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីប្រតិកម្មរបស់ វៀតណាមចំពោះសាលក្រមរបស់តុលាការម៉ាឡេស៊ីទៅលើពលរដ្ឋវៀតណាម អ្នកស្រី Doan Thi Huong អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា បន្ទាប់ពីកើតមានឡើងរឿងហេតុនេះមក រដ្ឋាភិបាល ក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធនានា រួមជាមួយសហព័ន្ធ មេធាវី វៀតណាមបានអនុវត្តន៍គ្រប់វិធានការគាំពារពលរដ្ឋ ដើម្បីការពារសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់របស់អ្នកស្រី Doan Thi Huong ធានាអោយពលរដ្ឋរូប នេះត្រូវបានជំនុំជម្រះប្រកបដោយសមភាព សត្យានុម័ត ហើយត្រូវបានដោះ លែងយ៉ាងឆាប់ៗ។
ក្រសួងការបរទេសវៀតណាមកំពុងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ នានា សហព័ន្ធមេធាវី វៀតណាម បញ្ជាណែនាំអោយស្ថានទូតវៀតណាមប្រចាំ ម៉ាឡេស៊ីដំណើរការវិធានការចាំបាច់ដើម្បីជូនពលរដ្ឋ Doan Thi Huong វិល ត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព៕