រដ្ឋាភិបាលវៀតណាមរួមដំណើរ ជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិការអនុតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - វេទិកាជាន់ខ្ពស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីកិច្ចសហប្រតិ បត្តិការអនុតំបន់ដើម្បីកំណើនបរិយាប័ន្ននិងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបាន ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា តាមទម្រង់អនឡាញ។

រដ្ឋាភិបាលវៀតណាមរួមដំណើរ ជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិការអនុតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅវេទិកា។
(រូបថត៖ VOV)
អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល គ្នាយ៉ាងជិតស្និទ្ធរវាងបណ្ដាប្រទេស គឺជាលក្ខខ័ណ្ឌដ៏ចាំបាច់ដើម្បីធានាកំណើន បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសទាំងអស់គួរតែមានវិធីអភិក្រម ជាសកល ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកលនាបច្ចុប្បន្ន ជាពិសេសគឺចំពោះ ជម្ងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន សន្តិសុខប្រភព ទឹក ព្រមទាំងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពលដ៏ធំធេងនៅតាមអនុ តំបន់នានា ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម ការវិនិយោគរបស់សហគ្រាសនិង កិច្ចសហប្រតិបត្តិការសាធារណៈ - ឯកជនផងដែរ។ បណ្ដារដ្ឋាភិបាលនឹងរួមដំណើរ ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងការស្វែងរកឱកាស វិនិយោគ ធ្វើអាជីវកម្ម នៅតាមអនុតំបន់នានា។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរថា៖
“បង្កើនការតភ្ជាប់អនុតំបន់ បង្រួញគម្លាតអភិវឌ្ឍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការផ្លាស់ប្ដូរឌីជីថល ជំរុញខ្លាំងការជួប ប្រាស្រ័យវប្បធម៌ និងរវាងប្រជាជនជាមួយប្រជាជន បង្កលក្ខណៈងាយស្រួលសម្រាប់ ការធ្វើដំណើររបស់ប្រជាជននិងការធ្វើចរាចរណ៍ទំនិញ រវាងទីកន្លែងឆ្ងាយដាច់ ស្រយាលនៃអនុតំបន់ ជាមួយនឹង មជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗនៃប្រទេសនិងតំបន់ នីមួយៗ។ បណ្ដាកម្មវិធីសហប្រតិបត្តិការតំបន់របស់អាស៊ាន ក៏ដូចជាលទ្ធផលនៃកិច្ច សហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូ គួរតែត្រូវបានរីកសាយភាយទៅកាន់អនុ តំបន់នានា ហើយផ្សាភ្ជាប់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការផ្សេងទៀត នៅក្នុងក្របខ័ណ្ឌអនុតំបន់ ព្រមទាំងលើកទឹកចិត្តសហគមន៍សហគ្រាសបង្កើនការ វិនិយោគចូលវិស័យដ៏សមស្របផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ