រដ្ឋាភិបាលសំណូមពរឲ្យធ្វើការត្រួតពិនិត្យឲ្យបានពេញលេញលើការផ្ដល់លិខិត អនុញ្ញាតឲ្យនាំចូលសំណល់អេតចាយ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្ដីពីកិច្ចការគ្រប់គ្រងបរិស្ថានក្នុងសកម្មភាពនាំចូលនិងប្រើប្រាស់សំណល់អេតចាយធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតកម្មនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសំណូមពរឲ្យ ក្រសួងធនធាននិងបរិស្ថានធ្វើការត្រួតពិនិត្យឲ្យបានពេញលេញលើកិច្ចការផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលសំណល់អេតចាយ នាពេលកន្លងទៅ ហើយដកហូតលិខិត អនុញាតរបស់សហគ្រាសណា ដែលមានការរំលោភបំពានក៏ដូចជាធ្វើចំណាត់ការចំពោះ។ 
លោកនាយករដ្ឋមន្រ្តីក៏សំណូមពរឲ្យបង្កើនកិច្ច សហការដើម្បីគ្រប់គ្រងឲ្យបានល្អជាងមុនកិច្ចការនាំចូលសំណល់អេតចាយចូលមកវៀតណាមនាពេលខាងមុខ មិនទុកឲ្យវៀតណាមក្លាយទៅជាទីកន្លែងចាក់ សម្រាម ដែលជះឥទ្ធិពលទៅលើបរិស្ថាននិងកិត្យានុភាពរបស់វៀតណាមឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ