រដ្ឋាភិបាលស្នើឲ្យធ្វើវិសោធនកម្មមូលដ្ឋានច្បាប់ដើម្បីដោះស្រាយបំណុលខូច

(VOVWORLD) -រដ្ឋាភិបាលស្នើឲ្យធ្វើវិសោធនកម្មមូលដ្ឋានច្បាប់ដើម្បីដោះស្រាយបំណុលខូច។ នេះជាខ្លឹមសារគួរឲ្យកត់សម្គាល់នៅក្នុងសម័យប្រជុំនាថ្ងៃទី២២ឧសភា ក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤។
រដ្ឋាភិបាលស្នើឲ្យធ្វើវិសោធនកម្មមូលដ្ឋានច្បាប់ដើម្បីដោះស្រាយបំណុលខូច - ảnh 1 ទេសាភិបាលធនាគារជាតិ លោក Le Minh Hung 

តាមនោះ រដ្ឋាភិបាលបាន ដាក់ជូនរដ្ឋសភា នូវសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយ ចំនួននៃច្បាប់បណ្តាអង្គការឥណទាននិងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីការ ដោះស្រាយបំណុលខូចរបស់អង្គការឥណទាននានា។ យោងតាមទេសាភិបាលធនាគារជាតិ លោក Le Minh Hung ថា ៖

        “ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមដែលបានផ្សព្វផ្សាយនោះ គឺសំដៅ បង្កើតមូលដ្ឋានច្បាប់សម្រាប់ដោះស្រាយជាសារវ័ន្តបំណុលខូចនិងអង្គការឥណទាន អន់ខ្សោយតាមរយៈរូបភាពសមស្របជាមួយនឹងយន្តការទីផ្សារ ដោយឈរលើ គោលការប្រុងប្រយ័ត្នដើម្បីធានាសិទ្ធិរបស់អ្នកដាក់ប្រាក់បញ្ញើ រួមទាំងរក្សាសុវត្ថ ភាពសម្រាប់ប្រព័ន្ធទាំងមូលទៀតផង”។

        ក៏នាព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភាពង្រាងសេចក្តីសម្រេច ចិត្ត ស្តីពីការដោះស្រាយបំណុលខូចរបស់អង្គការឥណទានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ